របៀបធ្វើ ឆ្អឹងជំនីចំហុយទឹកត្រីបុក
របៀបធ្វើ ឆ្អឹងជំនីចំហុយទឹកត្រីបុក
------------------------------------
#គ្រឿងផ្សំ
- ឆ្អឹងជំនីជ្រូក
- ខ្ទឹមស
- ប្រេងខ្យង
- ទឹកខ្ទឹមកំប៉ុង
- ប្រេងឆា
- ទឹកត្រី
- ស្ករស
- ដើមខាត់ណា
- ម្រេច
#គ្រឿងផ្សំធ្វើទឹកជ្រលក់
- ម្ទេស
- ស្ករ
- ខ្ទឹមស
- ទឹកត្រី
- ទឹកក្រូចឆ្មា
#របៀបធ្វើ ទឹកត្រីបុក
បុកម្ទេស និងខ្ទឹមសអោយម៉ត់ សឹមដាក់ស្ករ និងទឹកក្រូចឆ្មារចូលកូអោយសព្វទុក៥នាទី សឹមដាក់ទឹកត្រីចូលកូអោយ។
#របៀបធ្វើ
- យកទឹកខ្ទឹមមកប្រលាក់ជាមួយឆ្អឹងជំនីជ្រូកអោយសព្វល្អ សឹមដាក់ទឹកត្រី ប្រេងខ្យង និងម្រេច ស្ករ ខ្ទឹមស និងប្រេងឆាចូលកូរអោយសព្វចូលគ្នា សឹមចាក់ទឹកចូលកូអោយសព្វ។
- បន្ទាប់មកយកវាទៅរំងាស់អោយឆ្អិនល្អ និងរីងទឹក។
- ហាន់ដើមខាត់ណា រួចមកវាមកស្រុះអោយឆ្អិនល្មម ហើយលើកដាក់ចានសម្រាប់ទទួលទាន រួចដួសឆ្អឹងជំនីជ្រូកដាក់ពីលើជាការស្រេច៕





Source frome Facebook page មុខម្ហូបខ្មែ

