ចង់​ឲ្យ​មុខ​គ្មាន​មុន​ ហើយ​ស​ដូច​បណ្ដូល​ចេក​ សាកល្បង​ម៉ាស់​មុខ​ផ្សំ​ពី​ម្សៅ​រមៀត​នេះ

S
![324.jpg](https://serey.io/imageupload_data/e1ab5be075078951a84c891cc089823e530070dc) រមៀត​គឺ​ជា​គ្រឿង​ផ្សំដែល​ងាយ​ស្រួល​រក​បំផុត​នៅ​ប្រទេស​កម្ពុជា​។​ ក្រៅ​ពី​យក​ទៅ​ធ្វើ​ម្ហូប​រមៀត​ មាន​ប្រយោជន៍​ខ្លាំង​ចំពោះ​សម្រស់​ជា​ពិសេស​ស្បែក​តែ​ម្ដង ​ដោយ​អាច​យក​ទៅ​ធ្វើ​ជា​ម៉ាស់​បិទ​មុខ​បាន​។​ អត្ថប្រយោជន៍​ម៉ាស់​គឺ​ បំបាត់​មុន​ ​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​សខ្ទី​ បង្ការ​កុំ​ឲ្យ​រលាក​ស្បែក​មុខ​ និង​ជាំ​ជា​ដើម។​ របៀប​ធ្វើ​គឺ​ងាយ​ស្រូល​ហើយ​ធ្វើ​បាន​២​របៀប​ដោយ​៖ របៀប​ទី​១ គ្រឿង​ផ្សំ៖ ម្សៅ​រមៀត​មួយ​ស្លាបព្រា​បាយ​ យ៉ាអួរ​សុទ្ធ​អត់​ផ្អែម​ (Yogurt) មួយ​កំប៉ុង​ ។​ វីធី​ប្រើ៖​ -លាយ​គ្រឿង​ទាំង​អស់​ចូល​គ្នា​ឲ្យ​សព្វ​ដូច​ក្នុង​រូប​ រួច​ទុក​ក្លាសេ​ ៥​ នាទី​ឲ្យ​ត្រជាក់​។​ -លាង​សម្អាត​មុខ​ជា​មួយ​ទឹក​ឲ្យ​ស្អាត​ -លាប​ល្បាយ​ដែល​លាយ​ហើយ​នោះ​ រួច​ទុក​ ១៥​ នាទី​ សឹម​លាង​មុខ​ជា​មួយ​ទឹក​ត្រជាក់។​ -ធ្វើ​ ២ ទៅ​ ៣​ ដង​ក្នុង​មួយ​អាទិត្យ​ អ្នក​នឹង​ទទួល​បាន​ផល​ជា​ទី​គាប់​ចិត្ត។​ របៀប​ទី​២ គ្រឿង​ផ្សំ​៖ ពងមាន់​ ១​ គ្រាប់​ (យក​តែ​ពង​ក្រហម) ម្សៅ​រមៀត​ ១ ​ស្លាបព្រា​កាហ្វេកន្លះ​ លាយ​ចូល​គ្នា​ឲ្យ​សព្វ។ របៀប​ប្រើ​៖ -លាង​មុខ​ឲ្យ​ស្អាត​ជា​មួយ​ទឹក​ក្តៅ​អ៊ុន​ៗ​ ជូត​ឲ្យ​ស្ងួត​។​ -លាប​ល្បាយ​ដែល​លាយ​រួច​លើ​មុខ​ឲ្យ​សព្វ​ដូច​រូប។​ -ទុក​ ៣០​ នាទី​ សឹម​លាង​ចេញ។​ -ធ្វើ​បែប​នេះ​ ២​ ទៅ​ ៣​ ដង​ក្នុង​មួយ​អាទិត្យ​នឹងទទួល​បាន​លទ្ធផល។ ![5afbf705d4189_1526462160_large.jpg](https://serey.io/imageupload_data/bf5f45f46291d4bf0220e922f6494f864ea6b101) ![5afbf705f2c2a_1526462160_large.jpg](https://serey.io/imageupload_data/b86e9e0a4d5bf5fd30e387313f021720dce5ebd9) Source Frome: http://reakreay.com

Comments