ឆាក្តៅកង្កែបជាមួយសាច់ជ្រូកបីជាន់

S
ឆាក្តៅកង្កែបជាមួយសាច់ជ្រូកបីជាន់ --------------------- ‪#គ្រឿងផ្សំ‬ - កង្កែប ១គីឡូក្រាម - សាច់ជ្រូកបីជាន់ កន្លះគីឡូក្រាម - ម្ទេសគ្រៀម ៥ផ្លែ - គ្រឿងបុក ១ចានចង្កឹះ (គលស្លឹកគ្រៃ រំដេង ខ្ទឹមស រមៀត ស្លឹកក្រូច) - ខ្ទឹមសចិញ្រ្ចាំ ៥កំពឹស - ស្ករ ៣ស្លាបព្រាបាយ - អំបិល បន្តិច - ទឹកត្រី ១ស្លាបព្រាបាយ - ប្រេងខ្យង ១ស្លាបព្រាបាយ - ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ - ស្លឹកម្រេះព្រៅ តាមចំនូលចិត្ត - ប្រេងឆា ២ស្លាបព្រាបាយ ‪#របៀបធ្វើ‬ - ម្ទេសគ្រៀមលាងទឹកអោយស្អាត ត្រាំទឹកអោយរីក ចិញ្រ្ចាំអោយម៉ត់។ - កង្កែបធ្វើអោយស្អាត យកឆ្អឹងខ្នងចេញ កាត់ជាដុំធំៗ។ - សាច់ជ្រូកបីជាន់ហាន់ស្តើងៗ ធំល្មម។ - ដាំប្រេងឆាអោយក្តៅ ដាក់ខ្ទឹមចិញ្រ្ចាំបំពងអោយក្រហម រួចដាក់ម្ទេសគ្រៀមឆាអោយក្រហម រួចដាក់គ្រឿងបុកឆា អោយឈ្ងុយ សឹមដាក់សាច់ជ្រូកចូលឆាបួនប្រាំត្រឡប់ សឹមដាក់កង្កែបចូលឆាបួនប្រាំត្រឡប់។ - បន្ថែមរសជាតិដោយ ទឹកត្រី ស្ករ ប្រេងខ្យង ម្សៅស៊ុប និងអំបិលចូលឆាអោយស្ងួតទឹកដែលចេញពីសាច់។ បើសាច់មិនទាន់ឆ្អឹន បន្តែមទឹកបន្តិច រួចរំងាស់រហូតដល់សាច់ឆ្អឹនល្អនឹងស្ងួតទឹក សឹមដាក់ស្លឹកម្រេះព្រៅចូលឆាមួយត្រឡប់ជាការស្រេច៕ ![43706064_344558372783659_2386043311489024000_n.jpg](https://serey.io/imageupload_data/485f30b0f9688b6129241f1006d304273112c07a) ![43733136_344558359450327_5257646149103255552_n (1).jpg](https://serey.io/imageupload_data/80fc7acf78b644ad4640ff5f20b5cb1b424f3913) ![43787844_344558366116993_2824147821270138880_n.jpg](https://serey.io/imageupload_data/936daa42b5e3489e2f2f51defcc08a6c3cb6923b) Source frome Facebook page មុខម្ហូបខ្មែ

Comments