នេះជាដើមប្រមាត់មនុស្ស ជាថ្នាំធម្មជាតិសក្តិសិទ្ធដ៏ល្បីល្បាញ!

S
នេះជាដើមប្រមាត់មនុស្ស ជាថ្នាំធម្មជាតិសក្តិសិទ្ធដ៏ល្បីល្បាញ! ផ្សំព្យាបាលរោគគ្រុនចាញ់ ផ្តាសាយធំ រលាកផ្លូវដង្ហើម ជំនួយក្រពះពោះវៀន ព្យាបាលក្តៅក្នុង ឈឺបំពង់ក ដើមប្រមាត់មនុស្ស ជាថ្នាំធម្មជាតិសក្តិសិទ្ធ ដ៏ល្បីល្បាញក្នងពិភពលោកជាពិសេស នៅប្រទេសចិនដែលបានប្រើប្រាស់រាប់ពាន់ឆ្នាំមកហើយ ក្នុងការព្យាបាល ជម្ងឺ៖ - ជម្ងឺផ្តាសាយធំ ,ឈឺបំពង់ក , ក្អក, រលាកសួត, រលាកផ្លូវដង្ហើម , ទម្លាក់ស្លេស រោគសើស្បែក , បុស , រាកមួល, កែរលាកក្រពះ និងពោះវៀន, ជំរុញឲ្យឆ្ងាញ់បាយ មានឥទ្ធិពលបង្អាក់ដំណើរលូតលាស់នៃពពួកមេរោគ ។ ត្រូវចេះប្រើប្រាស់ឲ្យបានត្រឹម ត្រូវទើបបានផលដ៏ល្អ ប្រសើរ ។ - វិធី និង កម្រិតប្រើប្រាស់ ៖ ១/ ផ្តាសាយធំ ,ឈឺក ឈឺ ក្បាល ក្តៅខ្លួន៖ យកទាំងមែកទាំងស្លឹក ១ក្តាប់ ( ប្រមាណ ២៥ ក្រាម ស្រស់ ឬ ៣ក្រាមស្ងួត ) ស្ងោរទឹកពិសាមុនអាហារ ២ដង ក្នុង ១ថ្ងៃ និងពេលមានអាការៈ ខ្លាំង។ ២/កែរាកមួល ( ៣-៩ ក្រាម ) ដាំទឹកពិសាពេញមួយថ្ងៃ ។ ៣/ សម្រាប់ការថែទាំសុខភាពការពារជម្ងឺផ្សេងៗដូចជា ជំនួយក្រពះពោះវៀន ជំរុញឲ្យបាយបាន រោគសើស្បែក ពិសារ ១ថ្ងៃ ១ពែងជាប្រចាំ។ ប្រភព៖ The Memories ៤/ ព្យាបាលឈឺបំពង់ក៖ គ្រាន់តែយកស្លឹកវាមកទំពារបៀមរួចលេបចូលទៅក្នុងមាត់ ប្រាកដជាបាត់ឈឺយ៉ាងសក្តិសិទ្ធ។ ៥/ ឱសថសម្រាប់បងប្អូនដែលមានជម្ងឺគ្រុនផ្តាសាយរ៉ាំរៃ ឈឺបំពង់ក រលាកបំពង់ក ដុះសាច់បំពង់ក * វិធីធ្វើ៖ - បេះស្លឹកប្រម៉ាត់មនុស្ស ស្រស់ៗចាស់ល្មមចំនួន២០សន្លឹក និងមើមខ្ទឹមសរ ៣កំពឹស បុកលាយចូលគ្នា រួចពូតទឹកឱ្យបាន១ស្លាបព្រាបាយ ហើយពិសារ មុនពេលចូលគេង ១ថ្ងៃម្តង។ - សម្រាប់អ្នកដែលមានជម្ងឺផ្តាសាយរ៉ាំរៃ គឺប្រើចំពោះតែអ្នកដែលហើយមានអាការៈក្តៅខ្លួន។ - ហូបតែរយៈពេល១អាទិត្យទេនោះអ្នកនឹងបានលទ្ធផលល្អ។ *** សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។ ![44083859_2010508662329108_677016012696059904_n.jpg](https://serey.io/imageupload_data/8d583808e6df2c254d1126b2e7557cbb16885669) ![44136738_2010508598995781_7963093430932865024_n.jpg](https://serey.io/imageupload_data/0c05f0889d2bec1b09a2ca11cf9fd0e55406a815) ![44154283_2010508568995784_7380392872832401408_n.jpg](https://serey.io/imageupload_data/3b7e8e620ee9c7ded28c7a6b5350af2bce3dadfc) ![44319760_2010508592329115_3458621577308930048_n.jpg](https://serey.io/imageupload_data/7e7f305bb8bbb6f768450572d336ccbbf75fcef9) Source Frome: https://www.facebook.com/SOPHALLETH

Comments