#របៀបធ្វើខម៉ាំ

S
#របៀបធ្វើខម៉ាំ #គ្រឿងផ្សំ: - សាច់ជ្រូក3ជាន់ ហាន់ស្ដើងៗល្មម - សាច់ជ្រូក ចិញ្ច្រាំ - ត្រីពោ ឬ ត្រីអណ្ដែង កាត់ជាកង់ៗល្មម - មាំុ - ត្រប់វែង កាត់ដុំតូចៗ - ស្ករស ម្សៅស៊ុប - អំបិល ទឹកត្រី - ទឹកអំពិលទុំ - ខ្ទឹមសចិញ្ច្រាំ រំលីងអោយឈ្ងុយ #បន្លែផ្ទាប់ញ៉ាំជាមួយខមាំុ : - ព្រលិត ត្រកួន ត្រសក់ ត្រយ៉ូងចេក - ស្ពៃក្ដោប ជីគ្រប់មុខ ផ្កាស្នោ ដើមចេក រួមទាំងបន្លែផ្សេងៗទៀតតាមចំនូលចិត្ត ។ #វិធីធ្វើ: 1- ដាក់ទឹកដាំក្នុងឆ្នាំងល្មម ដាំអោយពុះ រួចដាក់មាំុ ក្នុង កន្ត្រងជ្រុំក្នុងទឹកពុះ រួចយកកាកចេញ ដើម្បីកុំអោយដោយមានឆ្អឹង រួចហើយដាក់សាច់ជ្រូក3ជាន់ សាច់ជ្រូកចិញ្ច្រាំ នឹង ស្ករស ម្សៅស៊ុប អំបិល ទឹកត្រី រំងាស់អោយផុយសាច់បន្តិច ។ 2- បន្ទាប់មកដាក់ ត្រី និង ត្រប់ រួចទុកអោយពុះ ភ្លក់មើលតាមចំណូលចិត្ត រួចរំងាស់ធ្វើអោយរៀងខាប់បន្តិច រំងាស់ឆ្អិនហើយ ទើបដាក់ទឹកអំពិលទុំចូល ភ្លក់មើលម្ដងទៀត បើត្រូវម៉ាត់ហើយ ដាក់ខ្ទឹមសបំពង រួចជាការស្រេច ។ 3- ដួសរៀបដាក់ចាន រួចទទួលទានជាមួយបន្លែដែលលោកអ្នកបានត្រៀមទុក រិតតែធ្វើអោយមានជាតិកាន់តែឆ្ងាញ់ ![43031895_339802539925909_115169706956029952_n.jpg](https://serey.io/imageupload_data/a9c0057d231e5572eb07e851d465f33999e1d1d3) ![42994765_339802533259243_6212196368576937984_n.jpg](https://serey.io/imageupload_data/d04aaf682a3704d10fbd85a1956bde2d6be0ca8a) ![42965170_339802519925911_86398601508421632_n.jpg](https://serey.io/imageupload_data/830f7f70f94e993d109345bdc33a5412015cc81b) Source frome Facebook page មុខម្ហូបខ្មែ

Comments