បើស្រលាញ់ជីវិតសូមកុំចាក់វ៉ាក់សាំងការពារជំងឺផ្ដាសាយ ព្រោះ

S
![reakreay.com-komjak-vak-sang-pdes-pdas-Untitled-1-696x367.jpg](https://serey.io/imageupload_data/15548b2b3a03cfd23079e37fc9a6e071b4e18462) ពីមួយឆ្នាំទៅមួយឆ្នាំ អាកាសធាតុកាន់តែប្រែប្រួលខុសពីធម្មតា ឯជំងឺផ្តាសាយក៏កាន់តែរីករាលដាលបង្កឱ្យកើតមានជំងឺមួយនេះស្ទើរតែគ្រប់គ្នា។ ដោយយល់ឃើញពីបញ្ហាបែបនេះ ប្រព័ន្ធផ្សព្វផ្សាយ ឬគ្លីនិកមួយចំនួន តែងតែបញ្ចុះបញ្ចូលឱ្យអតិថិជនរបស់ខ្លួនចាក់ថ្នាំវ៉ាក់សាំងការពារ ការកើតមានជំងឺផ្តាសាយមួយមុខនេះ។ ដូចដែលអ្នកធ្លាប់បានជ្រាបហើយថា ឱសថ ឬថ្នាំចាក់ផ្សេងៗផ្នែកវេជ្ជសាស្ត្រគឺជាអាវុធមុខពីរ បើទោះជាវាអាចព្យាបាល ឬការពារអ្នកបានក៏ពិតមែន តែពេលខ្លះ ឬប្រើយូរៗទៅវាបែរជាបំផ្លាញសុខភាពរបស់អ្នកទៅវិញ។ មិនខុសអីពីការប្រើឱសថ ថ្នាំចាក់វ៉ាក់សាំងការពារផ្តាសាយមួយប្រភេទនេះ ក៏ត្រូវបានគេដាស់តឿនផងដែរ ក្នុងការប្រើប្រាស់ ប្រសិនជាមិនមានការចាំបាច់នោះទេ យកល្អគួរតែរកវិធីសាស្រ្តការពារ និងព្យាបាលជំងឺផ្តាសាយដោយវិធីធម្មជាតិវិញទើបជាការប្រសើរ។ ថ្ងៃនេះយើងនឹងលើកយកមូលហេតុមួយចំនួន ដែលអ្នកមិនគួរចាក់ថ្នាំការពារជំងឺផ្តាសាយទាល់តែសោះមកជម្រាបជូនមិត្តអ្នកអាន ដូចតទៅ៖ ១. ថ្នាំវ៉ាក់សាំងនឹងធ្វើឱ្យអ្នកងាយឈឺ មានករណីជាច្រើនបានកើតឡើងចំពោះកុមារដែលចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយនេះរួច។ នោះក៏ដោយសារវ៉ាក់សាំងដែលបានចូលទៅក្នុងខ្លួនរបស់ក្មេង ធ្វើការប្រឆាំងនឹងប្រព័ន្ធការពាររាងកាយ ហើយវានឹងធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់កុមារចុះខ្សោយ ព្រមទាំងងាយឈឺ និងកើតជំងឺផ្សេងៗទៀតបានផងដែរ។ ២. សារធាតុផ្សំដែលគ្រោះថ្នាក់ អ្នកត្រឹមតែដឹងថា វ៉ាក់សាំងការពារជំងឺផ្តាសាយ គឺអាចការពាររាងកាយរបស់អ្នកពីការកើតជំងឺផ្តាសាយ។ ប៉ុន្តែអ្នកប្រាកដជាមិនបានដឹងទេថា វ៉ាក់សាំងការពារមានធាតុផ្សំពីអ្វីខ្លះនោះ។ ជាការពិតណាស់ គេបានរកឃើញថាសារធាតុតែផ្សំនៅក្នុងវ៉ាក់សាំងផ្តាសាយ អាចធ្វើឱ្យមានផលប៉ះពាល់ដល់សតិអារម្មណ៍ ដូចជាកើតជំងឺធុញថប់ក្នុងអារម្មណ៍ ស្ត្រេស មានបញ្ហាបេះដូង អតុល្យភាពនៃប្រព័ន្ធរំលាយអាហារ ការចងចាំចុះខ្សោយ មានបញ្ហាផ្លូវដង្ហើម មានបញ្ហាសុខភាពមាត់ធ្មេញ និងជំងឺទូទៅធ្ងន់ធ្ងរជាច្រើនមុខទៀត។ ៣. អាចបង្កជាជំងឺវង្វេងវង្វាន់ វេជ្ជបណ្ឌិត Hugh Fudenberg ដែលជាអ្នកវិទ្យាសាស្ត្រខាងរោគវិនិច្ឆ័យ បានធ្វើការស្រាវជ្រាវមួយចំនួន ហើយរកឃើញថា ថ្នាំវ៉ាក់សាំងការពារជំងឺផ្តាសាយដែលមានធាតុផ្សំពីអាលុយមីញ៉ូម និងជាតិបារត អាចធ្វើឱ្យអ្នកប្រឈមមុខនឹងជំងឺវង្វេងវង្វាន់ (Alzheimer) លើសមនុស្សធម្មតាដល់ទៅ១០ដងឯណោះ។ ការសិក្សាស្រាវជ្រាវក៏បានបន្ថែមទៀតថា សម្រាប់មនុស្សវ័យចំណាស់ ការចាក់វ៉ាក់សាំងមួយប្រភេទនេះ នឹងធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែចុះខ្សោយ ហើយធ្វើឱ្យបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរឡើងៗទៀតផង។ វីរុសក្នុងវ៉ាក់សាំងបានចូលទៅក្នុងខ្លួនរបស់ក្មេង ហើយធ្វើការប្រឆាំងនឹងប្រព័ន្ធការពាររាងកាយ ហើយវានឹងធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់កុមារចុះខ្សោយ ព្រមទាំងងាយឈឺ និងកើតជំងឺផ្សេងៗ ៤. មិនអាចការពារកុមារពីជំងឺទាំងស្រុង ការសិក្សាលើកុមារអាយុ ៦ខែ ដល់២៣ខែ ចំនួន ២៦០,០០០នាក់ បានរកឃើញថាមានកុមារចំនួន ៥១នាក់ ដែលទទួលបានផលប៉ះពាល់ពីថ្នាំចាក់វ៉ាក់សាំងនេះ ជាជាងការការពារសុខភាពរាងកាយ។ ដោយវ៉ាក់សាំងផ្តាសាយមួយនេះអាចការពារពីវីរុសមួយចំនួនតូចតែប៉ុណ្ណោះ តែបែរជាអាចកើតជំងឺដែលបង្កដោយបាក់តេរីផ្សេងៗជាច្រើនមុខទៀតទៅវិញ។ ៥. ងាយនឹងឆ្លងជំងឺផ្សេងៗជាពិសេសជំងឺរលាកសួត ការចាក់ថ្នាំវ៉ាក់សាំងការពារជំងឺផ្តាសាយ ត្រូវបានគេដឹងថាអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំក្នុងរាងកាយចុះខ្សោយ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពទូទៅបាន ថែមទាំងអាចងាយឆ្លងពីជំងឺផ្សេងៗបានដោយងាយ ជាពិសេសគឺជំងរលាកសួតតែម្តង។ ម្យ៉ាងវិញទៀត ពេលខ្លះវ៉ាក់សាំងការពារពីជំងឺផ្តាសាយ មិនត្រឹមតែមិនអាចការពារអ្នកពីជំងឺផ្តាសាយប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យអ្នកកើតជំងឺផ្តាសាយធំទៅវិញ ហើយប្រសិនជាកើតជំងឺផ្តាសាយហើយ បែរជាឈឺធ្ងន់ ឬមិនងាយជាសះស្បើយដូចអ្នកមិនចាក់ថ្នាំការពារទៅវិញ។ ៦. កើតជំងឺរលាកទាក់ទងនឹងសរសៃ ថ្នាំវ៉ាក់សាំងការពារផ្តាសាយ ត្រូវបានគេដឹងថាជាមូលហេតុបណ្តាលឱ្យមានបញ្ហាទាក់ទងនឹងជំងឺរលាកសរសៃឈាម។ ដោយវាអាចបង្កឱ្យកើតមានបញ្ហាដូចជា ឈឺចាប់ត្រង់ថ្គាម ត្រង់កដៃ ឆ្អឹងកងក ត្រគាក និងស្មា ជាពិសេសថែមទាំងអាចធ្វើឱ្យឈឺក្បាល គ្រុនក្តៅ ឈឺត្រង់បំពង់ក និងឈឺចាប់ត្រង់សាច់ដុំនៅតាមរាងកាយថែមទៀតផង។ ការចាក់ថ្នាំវ៉ាក់សាំងការពារជំងឺផ្តាសាយ ត្រូវបានគេដឹងថាអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំក្នុងរាងកាយចុះខ្សោយ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពទូទៅបាន។ ៧. ប៉ះពាល់ខ្លាំងសម្រាប់ក្មេងក្រោមអាយុ១ឆ្នាំ ការចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយ ត្រូវបានគេដឹងដែរថា អាចនឹងធ្វើឱ្យប៉ះពាល់ និងមានគ្រោះថ្នាក់សម្រាប់ក្មេងដែលមានអាយុក្រោម ១ឆ្នាំ។ ព្រោះថ្នាំវ៉ាក់សាំងមួយនេះ អាចធ្វើឱ្យប៉ះពាល់ និងបំផ្លាញសរសៃប្រសាទនៅជុំវិញខួរក្បាល និងសរសៃប្រសាទកណ្តាលរបស់កុមារបាន។ ៨. ហានិភ័យនៃជំងឺ Narcolepsy ការចាក់ថ្នាំវ៉ាក់សាំងការពារជំងឺផ្តាសាយ ត្រូវបានគេដឹងថាអាចប្រឈមមុខខ្ពស់ទៅនឹងជំងឺ ទាក់ទងនឹងការគេង ដូចជាឧស្សាហ៍ងងុយគេង និងគេងច្រើនហួសហេតុពេកនៅពេលយប់ ដែលអាចធ្វើឱ្យបាត់បង់សាច់ដុំរាងកាយមួយចំនួន (Narcolepsy) ហើយថែមទាំងអាចវិវឌ្ឍន៍ទៅជាជំងឺសសៃប្រសាទផងដែរ។ ដោយភាគច្រើនជំងឺមួយនេះកើតឡើងចំពោះអ្នកដែលមានអាយុក្រោម ២១ឆ្នាំ។ ៩. ប្រឈមមុខនឹងជំងឺសរសៃប្រសាទធ្ងន់ធ្ងរ ថ្នាំវ៉ាក់សាំងការពារជំងឺផ្តាសាយ ថែមទាំងត្រូវបានគេរកឃើញថា មានផ្ទុកទៅដោយជាតិបារត Detergent (សូលុយស្យុង) វីរុសផ្តាសាយ Formaldehyde និងធាតុផ្សំជាច្រើនមុខទៀត ដែលអាចធ្វើឱ្យអ្នកប្រឈមនឹងការកើតមានជំងឺទាក់ទងនឹងការខូចខាតប្រព័ន្ធសសៃប្រសាទខួរក្បាលម្យ៉ាងមានឈ្មោះថា Guillain-Barré Syndrome (GBS)។ ជំងឺនេះនឹងវិវឌ្ឍន៍ទៅមុខ ហើយធ្វើឱ្យអ្នកមានបញ្ហាសរសៃប្រសាទធ្ងន់ធ្ងរ ថែមទាំងធ្វើឱ្យពិការភាពនាពេលខាងមុខផងដែរ៕ ប្រភព៖ khmerload

Comments