តម្លៃនៃមនុស្ស

តម្លៃមនុស្សមានប៉ុន្មានប្រភេទ? តម្លៃមនុស្សមាន ៨ ប្រភេទ៖
តម្លៃថ្នាក់ទាប៖
១) តម្លៃជីវសាស្ដ្រ (តម្លៃខាងរូបរាង ពណ៌សម្បុរ សាច់ឈាម កម្លាំង សុខភាព )
២) តម្លៃសេដ្ឋកិច្ច(តម្លៃខាងសំភារៈ ទ្រព្យសម្បត្ដិ)
៣) តម្លៃអារម្មណ៍(តម្លៃខាងសតិស្មារតី ចិត្តសុខស្ងប់)
៤) តម្លៃសង្គម(តម្លៃនៃការចូលរួមចំណែកនិងតម្លៃទទួលបានពីសង្គមនូវមុខងារ តួនាទី ភារកិច្ច កាតព្វកិច្ច សិទ្ធិអំណាច សេរីភាព ក្នុងវិស័យនយោបាយ, អរិយធម៌, របៀបរៀបរយសន្តិសុខ យុត្ដិធម៌ វឌ្ឍនធម៌សង្គម)។
តម្លៃថ្នាក់ខ្ពស់៖
៥) តម្លៃបញ្ញា(គំនិតប្រាជ្ញាក្នុងការប្រើប្រាស់ចំណេះដឹងទូទៅនិងការសម្រេចចិត្តធ្វើអំពើ សកម្មភាព ដើម្បីដោះស្រាយបញ្ហានានា ដើម្បីឈានទៅដល់កំរិតពុទ្ធិសច្ចៈ)
៦) តម្លៃសោភ័ណវិជ្ជា(តម្លៃខាងសិល្បៈតុបតែងច្នៃប្រឌិត និងសោភ័ណភាព)
៧) សីលតម្លៃ(តម្លៃទទួលបានពីការស្គាល់ និង ប្រតិបត្តិអំពើល្អ បុណ្យ កុសល) និង
៨) តម្លៃសាសនា(តម្លៃនៃចិត្ដស្នេហាមោះមុតទៅលើស្មារតីនៃគោលគំនិត ទស្សនៈទ្រឹស្តីអប់រំទូន្មានត្រឹមត្រូវ) ។

