ដំបូន្មាន

S
socheata
![IMG_20180630_212424.jpg](https://serey.io/imageupload_data/9df327d2bd42b29288632bc5a3d61b814536fcd3) ដំបូន្មានមាតាបិតា! ចូរកូនរស់ដោយចាយវាយឲ្យតិចជាងចំណូល ដែលកូនរកបាន! ចូរកូនសងឲ្យគេវិញ នូវអ្វីដែលកូនខ្ចីគេ! ចូរកូនកុំបន្ទោសអ្នកដទៃ នូវអ្វីដែលធ្វើឲ្យកូនមិនសប្បាយចិត្ត ហេីយត្រូវទទួលកំហុសដែលកូនបានធ្វេី! ចូរកូនចែកខោអាវលែងប្រេី ជាទានដល់អ្នកក្រីក្រ! ចូរកូនធ្វេីបុណ្យកុសល ដោយមិនបាច់ប្រកាសឲ្យគេដឹងទេ! ចូរកូនស្ដាប់ឲ្យច្រេីន ហើយនិយាយឲ្យតិច។ ១ថ្ងៃដេីរ ត្រូវឲ្យបាន៣០នាទី! ចូរកូនខំប្រឹងធ្វេីឲ្យល្អប្រសេីរ តែមិនបាច់សុក្រឹតទេ! កូនត្រូវទៅដល់ ឲ្យបានមុនពេល! កូនកុំរកលេសដោះសារ! កូនកុំជជែកយកឈ្នះចាញ់! ចូរកូនត្រៀមអ្វីៗឲ្យបានល្អ! កូនត្រូវមានចិត្តសប្បុរសដល់មនុស្សទាំងឡាយ រាប់ទាំងមនុស្សកំណាញ់ផងដែរ! កូនត្រូវរៀបចំឥរិយាបថឲ្យបានល្អ ហេីយដាក់ខ្លួន និងទទួលយកថា ជីវិតនេះមិនមានអ្វីត្រឹមត្រូវឥតខ្ចោះនោះទេ! ចូរកូនរៀនសូត្រពីអតីត រៀបចំអនាគត និងរស់តាមបច្ចុប្បន្ន! ចូរកូនកុំខ្វល់នឹងរឿងកំបុិកកំប៉ុក ព្រោះវាជារឿងមិនបានការទេ!

Comments