កុមារកំព្រា និង ស្នាមញញឹម

**ជីវិតក្មេងកំព្រា**
គ្រប់មនុស្សក្នុងការរស់នៅ ក្នុងសង្គមគ្រួសារតែងតែទទួលបានភាពកក់ក្ដៅខុសៗគ្នាក្នុងរង្វង់គ្រួសារ អ្នកខ្លះទទួលបានតិច អ្នកខ្លះទៀតទទួលបានច្រើន ដោយឡែក កុមារកំព្រាមិនឆ្លាប់ទទួលបានភាពកក់ក្ដៅទាំងអស់នោះទេ ដែលអាចជាបញ្ហាចោទសំរាប់ការលូតលាស់របស់ពួកគេ ពីព្រោះការប្រឈមនឹងសេចក្ដីរងា ឯកា ប្រាកដជាមានក្នុងជីវភាពជាកុមារភាពរបស់ពួកគេ ពួកគេច្បាស់ត្រូវការក្ដីស្រឡាញ់ក្ដីអាណិត និង ក្ដីមេត្តាអំពីអ្នក។ "តើអ្នកអាចចែករំឡែកក្ដីស្រឡាញ់ទាំងនោះទៅកាន់ពួកគេមួយចំណែកបានដែររឺទេ?" ប្រាកដជាអាច ពីព្រោះក្ដីស្រឡាញ់មិនទាមទារការបន្តាក់ទុន មិនទាមទារអ្វីច្រើនជាងអ្វីដែលយើងមាននោះទេ ! គឺជាការចែករំឡែក រំឡែកមួយចំណែកតូចដែលអ្នកមានតែប៉ុណ្ណោះ ! :)
សូមចូលរួមចែករំឡែកក្ដីស្រឡាញ់របស់អ្នកទៅកាន់កុមារកំព្រា
Comments