ជោគជ័យ

S
មនុស្សច្រើនណាស់ស្រែកឃ្លានជោគជ័យ​ នឹងខិតខំស្វែករកភាពជោគជ័យចូលក្នុងជីវិត​ !! មនុស្សប៉ុន្មាននាក់ស្គាល់ភាពជោគជ័យ? តើជោគជ័យជាអ្វី? សម័យជឿនលឿន សម័យបច្ចេកវិទ្យា ​បានប្រាកដខ្លួនឡើងដោយស្នាដៃមនុស្ស មានមនុស្សជាច្រើន អ្នកវិទូល្បីៗជាច្រើនបានព្យាយាមតាមរកអ្វីដែលពួកគេចង់ដឹង ចង់បាន​ពីព្រោះផែនការណ៍មួយបានរៀបចំរួចមកហើយដើម្បីទាញយកអ្វីដែលគេចង់បាន រួមមានដំណើរការនីមួយៗរៀបចំយ៉ាងលម្អិតផងដែរ ក្នុងនោះខ្លះទទួលបានសំរេច ទទួលផលចំណេញ​ជូនខ្លួននិងមនុស្សជុំវិញខ្លួន រួមទាំងប្រយោជន៍ពិភពលោកក៏មាន ។​ បុគ្គលល្បីទាំងនោះ មិនសូវជាទន្ទេញពាក្យ "ជោគជ័យៗ"​ដូចសម័យសំបូរបែបដូចបច្ចុប្បន្ននេះទេ !! ភាពខុសគឺបានកើតឡើង រវាងអ្នកច្បាស់លាស់នឹងមិនច្បាស់លាស់ បើប្រើពាក្យអោយសមគឺ មិនមានគោលដៅ ដែលចង់បាន​ ​។​ ជាក់ស្ដែងការស្វែងរកពន្លឺ​ រកអគ្គិសនីសំរាប់បំភ្លឺលោក ច្បាស់ថាគាត់បានបរាជ័យជាច្រើនលើកទើបទទួលជោគជ័យ​ ត្រលប់មកវិញ​​ ការកំណត់គោលដៅច្បាស់លាស់ទើបជាចំណុចចាប់ផ្ដើមពិតប្រាកដនៃភាពជោគជ័យ វាកើតមកពីការចូលចិត្ត​ ស្រលាញ់ រឺ​ ចង់បាន មិនបានកើតពីការបង្ខំចិត្ត រឺ​ ធ្វើតំរូវទីផ្សារបច្ចុប្បន្ននោះទេ បើពុំនោះទេ​ ប្រហែលអាច![received_2237882329619750.jpeg](https://serey.io/imageupload_data/d345062d05df1d5aefa741465ad8d035b28f449d)ទាញមនុស្សច្រើនណាស់ធ្លាក់ចូលក្នុងអន្ទាក់នៃមហិច្ចតារបស់នរណាម្នាក់​ ។​ ជោគជ័យពិតគឺកើតចេញពីខ្លួនឯង ហើយផ្ដើមចេញពីខ្លួនឯង *

Comments

wondercury
ជឿនលឿន ជូនខ្លួនរឺជួនខ្លួន?