អចលនទ្រព្យ នៅ​ កម្ពុជា

S
![IMG_20180731_070545_306.jpg](https://serey.io/imageupload_data/7cedc6bb0a0dc11bf5c638e8bd5d980dbf47d4fe) តើវិស័យអចលនទ្រព្យនៅកម្ពុជានឹងមានសន្ទុះដល់កំរិតណា? តាមការសង្កេតនិងវិភាគរបស់ក្រុមអ្នកជំនាញអចលនទ្រព្យនាពេលថ្មីៗនេះ​ គឺមានសន្ទុះកើនឡើងខ្លាំង ក្នុងនោះក៏មានអ្នកវិនិយោគក្នុងស្រុកចូលរួមយ៉ាងច្រើនផងដែរ !! ទីក្រុងភ្នំពេញកាន់តែរីកធំជាងមុន ដែលជាមូលហេតុមួយសំរាប់ការវិនិយោគឥតស្ទាក់ស្ទើររួមមានប្រជាជនខ្មែរនិងបរទេស នៅតំបន់នានានោះឡើយ។​ យើងអាចមិនស្រមៃដល់អនាគត តែគ្រប់យ៉ាងបានកើតឡើងរួចមកហើយ ពីវាល រឺ​ បឹងដែលគ្មានអ្នកចង់បាន គឺប្រែក្លាយជាដីដែលមានតម្លៃខ្ពស់ហួសពីការស្មាន ជាក់ស្ដែង នៅម្ដុំ​ Aeon2 បានកើតឡើងរួចមកហើយនាពេលថ្មីៗនេះ។​ អ្នកវិនិយោគ ជនជាតិម៉ាឡេសុីម្នាក់ បានអះអាងថា​ "កម្ពុជាមិនខុសពីប្រទេសម៉ាឡេ កាលពី២០ឆ្នាំមុន"​ ក្នុងសម្ដីនេះចង់បង្ហាញថា កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយសន្ទុះខ្លាំងដំបូងគេដែលអាចទាញយកមុនគេ គឺការបន្ទាក់ទុនលើវិស័យចលនទ្រព្យនេះ​ ។​​ យ៉ាងណាមិញក៏អាចជាឱកាសរបស់កូនខ្មែរ ដែលចង់អភិវឌ្ឍន៍កំនើនសេដ្ឋកិច្ចលើទឹកដីរបស់ខ្លួន ។

Comments