កន្លែងដែលខ្ញុំប្រាថ្នាគឺ 🙏🙏🙏 ពុទ្ធមណ្ឌលវិបស្សនាធុរៈ🙏🙏🙏

S
ដកស្រង់ ប្រវត្តិខ្លះៗ នៃ ភ្នំព្រះរាជទ្រព្យ ................ ភ្នំឧដុង្តជាអតីតរាជធានីនាសតវត្សរ៍ទី ១៧ (ពីឆ្នាំ១៦១៨ ដល់ឆ្នាំ ១៨៦៦) ហើយត្រូវបានបោះបង់ចោលដោយព្រះបាទនរោត្តម នៅឆ្នាំ១៩៦៦ ដោយផ្លាស់រាជធានីទៅកាន់រាជធានីភ្នំពេញរហូតដល់សព្វថ្ងៃ។ ភ្នំឧដុង្តមានចំងាយប្រមាណ៤០គីឡូម៉ែត្រពីភាគពាយព្យនៃក្រុងភ្នំពេញ ។ ទីកន្លែងនេះមានការទាក់ទាញជាថ្មី បន្ទាប់ពីការកសាង ព្រះសក្យមុនីចេតិយដ៏ធំនៅលើកំពូលភ្នំឧដុង្គជ្រុងខាងជើង ដែលមើលទៅឃើញធំខ្ពស់ និងមានភាពស្រស់បំព្រង។ ភ្នំឧដុង្តស្ថិតនៅក្នុងឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឭ ខេត្តកណ្តាល។ ភ្នំនេះមានឈ្មោះបីគឺ ភ្នំឧដុង្គ ភ្នំព្រះរាជទ្រព្យ និងភ្នំអដ្ឋរស្ស។ នៅលើកំពូលភ្នំ បើសម្លឹងទៅក្រោមឃើញទិដ្ឋភាពគួរជាទីទស្សនា បីដូចជាខ្លួនយើងកំពុងជិះលើយន្តហោះ ព្រោះមើលទៅឃើញដើមត្នោត ផ្ទះ ស្រែ ចម្ការ របស់អ្នកស្រុកព័ទ្ឋជុំវិញនោះហើយបើមើលទៅលិចឃើញ ភ្នំស្ទុងៗនៅឆ្ងាយសន្លឹម មើលទៅកើតឃើញ ដៃទនេ្លសាប និងភូមិអ្នកស្រុកកំពង់ហ្លួងមើលទៅជើងឃើញ ភូមិវាំងចាស់ និងផ្សារឧដុង្គ និងខាងត្បូងឃើញផ្លូវជាតិលេខ៥ ទៅភ្នំពេញ យ៉ាងវែងបីដូចខែ្សពួរមួយចង្វាយ ។ មានទីកនែ្លងបែ្លកៗ និងសម្រាប់សក្ការបូជា មានកនែ្លងសម្រាប់ អង្គុយលំហែមើល ទេសភាពដ៏ត្រកាលពីលើកំពូលភ្នំ និង មានម្អូបចំណីលក់ ជូនភ្ញៀវដែលបាន ទៅកម្សាន្តនៅភ្នំឧដុង្គ ឬអ្នកខ្លះហៅថា ភ្នំព្រះរាជទ្រព្យ និងខ្លះទៀតហៅថា ភ្នំអដ្ឋរស្ស ដែលទីនោះ ហើយជាអតីតរាជធានីនាសតវត្សរ៍ទី ១៧ ។ ភ្នំនេះជាទីកនែ្លងសម្រាប់បញ្ចុះសពនៃ ព្រះរាជវង្សានុវង្ស និងជាកនែ្លងដែល ព្រះរាជាទ្រង់ព្រះរាជានុញ្ញាត ឲ្យសាងសង់វត្ត និង ព្រះវិហារ ។ ការដែលគេហៅ “ភ្នំព្រះរាជទ្រព្យ” ដោយសារព្រះមហាក្សត្រជំនាន់នោះយល់ថា ភ្នំនេះមិនខ្ពស់ពេក ហើយស្ថិតនៅកែ្បរ ឧដុង្គ ជារាជវាំងស្រាប់ ព្រះរាជាក៏ទ្រង់ចាត់ឲ្យសាងព្រះចេតិយធំៗ និងមានចម្លាក់លម្អ សម្រាប់បញ្ចុះព្រះបរមអដ្ឋិ និង ព្រះអដ្ឋិនៃព្រះរាជវង្សានុវង្ស ដោយចាប់សាងបូជនីយដ្ឋាននោះ ដោយកម្លាំងព្រះរាជទ្រព្យ ផ្ទាល់ព្រះអង្គទើបសន្មតថា” ភ្នំព្រះរាជទ្រព្យ ” ។ បើគេធ្វើដំណើរ ឡើងលើភ្នំតាមជណ្តើរ ខាងជើងដែលទើប ធ្វើថ្មីនោះមានចំនួន ៥០៩កាំដំបូងនឹងបានឃើញ ព្រះសក្យមុនីចេតិយ៍ធំ និងស្អាត មានកម្ពស់ ៤០ម៉ែត្រ ។ ព្រះសក្យមុនីចេតិយ ចាប់បញ្ចុះបឋមសិលា នាថៃ្ងព្រហស្បតិ៏ ៩រោច ខែទុតិយាសាធ ឆ្នាំជូត អដ្ឋស័ក ពុទ្ឋសករាជ ២៥៤០ ត្រូវនឹងថៃ្ង៨ ខែសីហា ឆ្នាំ១៩៩៦។ ប្រភពពីវីគីភីឌាខ្មែរ![received_981558151993308.jpeg](https://serey.io/imageupload_data/5aef2a31f96f944ed27f0bade3f1353ff8bcd872)![FB_IMG_1526561959913.jpg](https://serey.io/imageupload_data/d2234461bf823bbfefe5e30cee2af15cab9f709a)![FB_IMG_1526560543266.jpg](https://serey.io/imageupload_data/ffb81450430e4bfc112a41fc9ec1f950d303dc3b)

Comments

ប្រពៃណាស់សុជាតិ