វិធីធ្វើម្ហូប (ខកង្កែប)

S
សូមទោស ដាក់រូបភាពមិនបានសោះ + គ្រឿងផ្សំ - កង្កែប - ទឹកស៊ីអ៊ីវ , ទឹកស៊ីអ៊ីវខាប់ - ប្រេងល្ង , ស្រាធ្វើម្ហូប - ម្រេច , ម្សៅស៊ុប, ស្ករស , ប្រេងឆា - ខ្ទឹមស (ចិញ្ច្រាំតូចៗ) - ស្លឹកខ្ទឹម (ហាន់មួយថ្នាំងដៃ) - ខ្ញី (ហាន់ជាចំណិតតូចៗ) - ម្ទេស (ហាន់កង់ៗ) - ទឹកធម្មតា (ឆ្អិនក៏បាន ឆៅក៏បាន) + វិធីធ្វើ - កាប់កង្កែបជាពីកំណាត់ ហើយប្រលាក់ជាមួយ: ទឹកស៊ីអ៊ីវខាប់, ប្រេងល្ង, ម្រេច, ស្រា, ម្សៅស៊ុប, ម្សៅឆា, ស្ករស ច្របល់រួចទុក 30នាទី ទៅ 1ម៉ោង។ - លាយគ្រឿងទុកសំរាប់ធ្វើជាទឹកខ: ទឹកស៊ីអ៊ីវ, ទឹកស៊ីអ៊ីវខាប់, ស្រា, ម្រេច, ម្សៅស៊ុប, ស្ករស, ទឹក លាយមើលសមល្មមនឹងកង្កែប។ - យកខ្ទះដាក់ប្រេងឆាបន្តិច ហើយដាក់ ខ្ទឹមស, ខ្ញី, ម្ទេស លីងអោយឆ្ងុយហើយដាក់កង្កែបចូលឆាអោយឆ្អិន ហើយចាក់ទឹកដែលបានលាយទុកនោះចូល ដាំវាអោយពុះហើយដាក់ម្សៅឆាបន្តិចដើម្បីអោយខាប់ ជាការស្រេច។ ប្រភពពីមិត្ត fb

Comments

wondercury
គឺ មួយស្របក់មិញ www.tiny.com មានបញ្ហា ។ ខ្ញុំក៏ពិបាកupload រូបដែរ។ មិនអីទេណា អគុណការព្យាយាម ណា។ ហើយក៏អគុណដែលដាក់ប្រភពមកពីណា។