គោលដៅ និងសេចក្តីសុខ
ការបង្កើតគោលដៅវាជាការងាយទេ ប៉ុន្តែគេមិនគួរអនុញ្ញាត្តិឲ្យគោលដៅក្លាយទៅជាអ្វីដែលរារាំងមិនឲ្យខ្លួនរស់នៅមានក្តីសុខ ដោយសារតែគោលដៅធ្វើឲ្យបាត់បង់ភាពរីករាយ ខ្លះត្រូវបំផ្លាញខ្លួនឯងព្រោះតែគោលដៅផងក៏មាន ព្រោះគិតថាដូចជាយកអីទៅបានពីលោកនេះទៅអញ្ចឹង ! ។ គ្រប់ពេលវេលាគេសុទ្ធតែមានជំរើស ប៉ុន្តែជំរើសដែលល្អគឺការសម្រេចចិត្តរស់នៅយ៉ាងជិតស្និទ្ធជាមួយខ្លួនឯង កុំបោះបង់ខ្លួនឯងចោលឲ្យសោះ ព្រោះយើងនឹងធ្វើដំណើរចាកចេញពីលោកនេះទៅជាមួយគ្នានៅថ្ងៃខាងមុខខានមិនបានទេ ។ រឿងរ៉ាវណាដោះស្រាយបាន ដោះស្រាយទៅ ដោះស្រាយមិនបានដើរចេញទៅ ដើរចេញមិនបាននៅជាមួយខ្លួនឯងទៅ បើអ្នកដទៃគេញញឹមមិនចេញទេ ផ្តល់ស្នាមញញឹមឲ្យគេទៅ ជីវិតគឺតែប៉ុណ្ណឹងឯង ! ។

