អំណាចធម្មជាតិ

S
សព្វថ្ងៃនេះ មនុស្សបានប្រឹងប្រែងរិះរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីគ្រប់គ្រងទៅលើធម្មជាតិ។ អំណាចនៃធម្មជាតិ គឺមានឥទ្ធិពលយ៉ាងខ្លាំងទៅលើគ្រប់សភាវៈដែលមាននៅលើភពផែនដីនេះ។ ប៉ុន្តែមនុស្សយើងបានប្រឹងប្រែងកែប្រែអំណាចឥទ្ធិពលរបស់វា អោយស្ថិតនៅក្នុងកណ្តាប់ដៃនៃខ្លួន ដើម្បីជាការងាយស្រួលក្នុងការទប់ស្កាត់ឬគ្រប់គ្រង។ ថ្វីត្បិតតែមនុស្សយើងប្រឹងប្រែងជំនះលើការគ្រប់គ្រងបានខ្លះមែន តែទីបំផុតគង់តែត្រូវធម្មជាតិគ្រប់គ្រង់វិញជាប្រាកដ។ ទាំងសព្វថ្ងៃនេះក្តីយើងម្នាក់ៗគឺស្ថិតក្នុងក្នុងកណ្តាប់ដៃរបស់ធម្មជាតិទៅហើយ គ្រាន់តែអ្នកខ្លះដឹងហើយធ្វើមិនដឹង និងប្រឹងជំនះលើវា។ ប្រគល់អំណាចអោយធម្មជាតិ ហើយសង្កេតដឹងតាមធម្មជាតិ ទទួលយកអ្វីដែលកើតទៀងតាមធម្មជាតិ នោះភាពសុខនៃចិត្តក៏បានរីករាយផងដែរ។![FB_IMG_1518745011486.jpg](https://serey.io/imageupload_data/ffa3f8e30287fc9dd4a188718b8f125239a74465)

Comments