គោលដៅ និង សេចក្តីសុខ

S
ការបង្កើតគោលដៅវាជាការងាយទេ ប៉ុន្តែគេមិនគួរអនុញ្ញាត្តិឲ្យគោលដៅក្លាយទៅជាអ្វីដែលរារាំងមិនឲ្យខ្លួនរស់នៅមានក្តីសុខ ដោយសារតែគោលដៅធ្វើឲ្យបាត់បង់ភាពរីករាយ ខ្លះត្រូវបំផ្លាញខ្លួនឯងព្រោះតែគោលដៅផងក៏មាន ព្រោះគិតថាដូចជាយកអីទៅបានពីលោកនេះទៅអញ្ចឹង ! ។ គ្រប់ពេលវេលាគេសុទ្ធតែមានជំរើស ប៉ុន្តែជំរើសដែលល្អគឺការសម្រេចចិត្តរស់នៅយ៉ាងជិតស្និទ្ធជាមួយខ្លួនឯង កុំបោះបង់ខ្លួនឯងចោលឲ្យសោះ ព្រោះយើងនឹងធ្វើដំណើរចាកចេញពីលោកនេះទៅជាមួយគ្នានៅថ្ងៃខាងមុខខានមិនបានទេ ។ រឿងរ៉ាវណាដោះស្រាយបាន ដោះស្រាយទៅ ដោះស្រាយមិនបានដើរចេញទៅ ដើរចេញមិនបាននៅជាមួយខ្លួនឯងទៅ បើអ្នកដទៃគេញញឹមមិនចេញទេ ផ្តល់ស្នាមញញឹមឲ្យគេទៅ ជីវិតគឺតែប៉ុណ្ណឹងឯង ! ។![FB_IMG_1517207321252.jpg](https://serey.io/imageupload_data/a8d8c3c799913d25333dd9ada6edc3d7910692e1)

Comments

wondercury
អត្ថបទនិងរូបនេះគឺប្រភពពីព្រះចន្ទ័ ។ សូមជួយសរសេរនិពន្ធអត្ថបទមិនចំលងដើម្បីទទួលបានកាករupvoteច្រើន។