ពាក្យសាមញ្ញៗធម្មតាៗ តែមានន័យគួរពិចារណាបាន
តើមានមនុស្សប៉ុន្មាននាក់ ដែលដឹងរឿងនេះ?
យើងម្នាក់ៗមិនមានពេលច្រើនក្នុងជីវិតនេះទេ ! ការរស់នៅគឺដូចជាដំណើរកំសាន្តល្ងាចថ្ងៃសៅរិ៍អញ្ចឹង ពេលនោះយើងអាចគយគន់ព្រះអាទិត្យរះនិងព្រះអាទិត្យរៀបលិច គយគន់រុក្ខជាតិ ដកដង្ហើមស្រូបយកខ្យល់បរិសុទ្ធដោយក្តីរីករាយ តែបើយើងមិនបានធ្វើរឿងនេះទេរំពេចនោះ ស្រាប់តែមានពពកខ្មៅនិងខ្យល់បក់នាំយកភ្លៀងដ៏ធំមហិមាមកដល់នោះដំណើរកំសាន្តរបស់យើង គឺចប់ហើយ ! យើងត្រូវជួបការបាត់បង់ការសប្បាយដ៏ធំ ។ ការរស់នៅក្នុងរយះពេលដ៏ខ្លីនេះក៏ដូចគ្នា មិនត្រូវគិតរឿងអត់ប្រយោជន៍ មិនត្រូវបង្កើតបញ្ហាឲ្យខ្លួនឯង មិនត្រូវដើរទើសជាមួយអ្នកដទៃច្រើនពេកទេ នាំតែបាត់បង់ការសប្បាយរបស់ខ្លួនឯង ! ។ សប្បាយអ្វីមិនស្មើនឹងសប្បាយក្នុងការដើរធ្វើអំពើល្អនោះទេ មួយជីវិតបើមិនបានធ្វើអំពើល្អនឹងគេទេពិតជាគួរឲ្យស្តាយណាស់ ! សាកមើលទៅសប្បាយណាស់ ! ។ បំណងល្អពីលោកតាខ្ញុំ

