ទុក្ខលំបាក មិនអាចរំលែកអ្នកដទែបាន

S
សេចក្តីទុក្ខសោក តើមានមនុស្ស សត្វ ណាមួយដែលគេចផុត? បើជាមនុស្សវិញ ទោះបីថាអ្នកនោះជាសេដ្ឋី ឧកញ៉ា មន្ត្រីរាជការ អ្នកមុខអ្នកការ ឬអ្នកក្រុង រាស្ត្រស្រែចំការក្តី សេចក្តីទុក្ខគឺមានគ្រប់ៗគ្នា។ ពីក្មេងពេលកើតទុក្ខ មិនពេញចិត្តនឹងរបស់អ្វី គឺសំអាងលើការស្រែកយំ បន្ទាប់ពីហត់ក៏ឈប់យំ ស្បើយទាំងទុក្ខសោក។ រីឯចាប់ពីវ័យកណ្តាលទៅ ពេលមានទុក្ខសោក មានតែគេងគិតម្នាក់ឯង ព្យាយាមរកដំណោះស្រាយ ដោយខ្លួនឯង លែងសំអាងការយំបានហើយ លែងមានម៉ាក់ឬប៉ាមកលួងលោមគ្រប់ពេលដែលយើងយំទៀតហើយ ប៉ុន្តែបើយើងខ្លួនឯងមិនព្យាយាមរកដំណោះស្រាយទេ ជីវិតយើង គឺគ្មានថ្ងៃស្ងប់ឡើយ គឺមានតែទុក្ខសោកស្ទើរតែគ្រប់ពេល។ ទុក្ខទាំងឡាយ វានឹងធ្ងន់ធ្ងរបំផុត ពេលដែលស្មារតីយើងទន់ខ្សោយនឹងតែងគិតដល់វា តែមិនបញ្ចេញសកម្មភាពណាមួយដែលអាចជួយបន្ថយអារម្មណ៍តានតឹងបាន។ ផ្ទុយទៅវិញ ទុក្ខសោកទាំងឡាយ វានឹងធូរស្រាល ពេលដែលអារម្មណ៍យើងរីករាយ និងមិនគិតដល់វា ឬរកដំណោះស្រាយរួច។![FB_IMG_1524886278748.jpg](https://serey.io/imageupload_data/f9e53961a82bb12abe0ada4f0849656727c8355d)

Comments

wondercury
បើយើងកើតទុក្ខត្រូវគិតថាមនុស្សដែលរស់នៅលើលោកគ្មានអ្នកណាមួយគ្មានទុក្ខទេ គ្រាន់តែទុក្ខបែបផ្សេងៗគ្នាតែប៉ុណ្ណោះ។ អគុណនូវអត្ថបទមិនចំលង😄