ស្វែងយល់ពីអាហារសម្រាប់ជំនួយទៅតាមប្រភេទឈាមនីមួយៗ
វិធីញ៉ាំអាហារ ទៅតាមប្រភេទក្រុមឈាម ដើម្បីការពារជំងឺ
យើងម្នាក់ៗសុទ្ធតែមានក្រុមឈាម ទៅតាមប្រភេទនីមួយៗ ដែលវាក៏អាចជាកត្តា ទាក់ទងទៅនឹងបញ្ហាសុខភាពផងដែរ។ ម្យ៉ាងវិញទៀត យើងក៏នឹងមានលក្ខណៈពិសេស ឬប្លែក ដោយសារប្រភេទក្រុមឈាមរបស់យើងដែរ។ មនុស្សប្រភេទក្រុមឈាមខុសគ្នា ក៏នឹងមានអត្តចរឹតធម្មជាតិខុសគ្នាផងដែរ។
ក្រៅពីនេះ បញ្ហាសុខភាព ក៏ទាក់ទងទៅនឹងប្រភេទក្រុមឈាមដែរ។ ឧទាហរណ៍ អ្នកដែលមានឈាមប្រភេទ O ប្រឈមមុខខ្ពស់ទៅនឹង ជំងឺក្រពះ ប៉ុន្តែ មិនសូវកើតជំងឺបេះដូងឡើយ។ ដូចគ្នានេះផងដែរ អ្នកដែលមានឈាមក្រុម A ប្រឈមមុខខ្ពស់ទៅនឹងការឆ្លងមេរោគ វីរុស បាក់តេរី និងផ្សិត
ទោះបីជាយ៉ាង ការសិក្សាបានបង្ហាញថា អ្នកគួរតែប្រុងប្រយ័ត្ន និងចេះទទួលទានអាហារ ទៅតាមប្រភេទក្រុមឈាមរបស់អ្នក ដើម្បីទទួលបាននូវសុខភាពល្អ និងកាត់បន្ថយជំងឺផ្សេងៗ។
អ្នកដែលមានឈាមប្រភេទ A
អ្នកអាចប្រឈមមុខនឹងបញ្ហាប្រព័ន្ធភាពស៊ាំ និងការរំលាយអាហារ ដូច្នេះ អ្នកត្រូវកំណត់ការញ៉ាំសាច់។ ក្រៅពីនេះ អ្នកគួរញ៉ាំការ៉ុត បន្លែស្លឹកពណ៌បៃតង ប្រូខូលី ខ្ទឹម និងផ្លែប័រ។ អ្នកគួរតែចៀសវាង អាហារដែលធ្វើពីទឹកដោះគោ និងស៊ុត ប៉ុន្តែ អ្នកអាចញ៉ាំទឹកដោះគោជូរ និងទឹកសណ្តែកបាន។
អ្នកមានឈាមប្រភេទ B
អ្នកគួរតែញ៉ាំម្នាស់ ចេក ទំពាំងបាយជូរ និងបន្លែពណ៌បៃតង។ ចូរញ៉ាំត្រី និងសាច់ឲ្យបានច្រើន។
អ្នកមានឈាមប្រភេទ AB
ជាប្រភេទក្រុមឈាមកម្រ គឺមានតិចជាង ៥ ភាគរយប៉ុណ្ណោះ។ អ្នកដែលមានឈាមប្រភេទនេះ អាហារដែលគេទទួលទាន នឹងងាយរក្សាទុកជាជាតិខ្លាញ់ ហើយក៏មានបញ្ហាក្រពះច្រើនដែរ។ ដូច្នេះ អ្នកគួរតែទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើន។ អ្នកគួរកាត់បន្ថយការញ៉ាំសាច់ ជាពិសេស សាច់ក្រហម។ ទោះបីជាយ៉ាងណា អ្នកអាចញ៉ាំទឹកដោះគោ និងប័របាន។
អ្នកមានឈាមប្រភេទ O
អ្នកគួរតែញ៉ាំប្រភេទអាហារ ដែលផ្តល់នូវប្រូតេអ៊ីនខ្ពស់ ជាពិសេស គឺសាច់តែម្តង។ អ្នកក៏អាចញ៉ាំគ្រឿងសមុទ្រ បន្លែ និងផ្លែគ្រប់មុខបានផងដែរ។ ប្រភពពីវែបសយ health.com.kh។
[FB_IMG_1525188439323.jpg](https://serey.io/imageupload_data/99e6a59820e1e5eee43541603c3078e9b901495b)

