ភាពខុសគ្នារវាងសេរី(Serey) និងសេរីថាមពល(Serey power)👉👇
សួស្តីមិត្តសេរីទាំងអស់😊
គ្រប់គ្នាបានដឹងហើយមែនទេថានៅក្នុងកាបូបលុយ (wallet) របស់លោកអ្នកមានសមតុល្យចំនួន 2 គឺ សេរី(Serey) និង សេរីថាមពល( Serey Power)៖
http://i66.tinypic.com/xnbw95.jpg
១. សេរី (Serey)
គឺជាប្រភេទកាក់រឹងដែលលោកអ្នកអាចយកវាទៅធ្វើជំនួញជាមួយទ្រព្យសកម្មផ្សេងៗ។ លោកអ្នកក៏អាចធ្វើការផ្ទេរសេរី(Serey)ពីគណនីលោកអ្នកទៅកាន់📲📮គណនីសេរីផ្សេងទៀតផងដែរ រឺ ក៏លោកអ្នកអាចធ្វើការបំលែង⏳ចំនួនសេរី(serey)ទៅជាសេរីថាមពល(serey power) ដោយគ្រាន់តែចុចពាក្យថា "Power up"។
http://i65.tinypic.com/2q0n58y.jpg
២. សេរីថាមពល (Serey Power)
ជាធម្មតា លោកអ្នកដែលប្រើប្រាស់គណនីសេរីតែងទទួលបានរង្វាន់ជាសេរីថាមពល(SP)។ សេរីថាមពលគឺជាប្រភេទកាក់ទន់ដែលលោកអ្នកមិនអាចធ្វើការលក់វាភ្លាមៗបានឡើយ។ លោកអ្នកអាចធ្វើការលក់វាបានលុះត្រាតែលោកអ្នកធ្វើការ បន្ថយថាមពលមុនសិនដោយចុចពាក្យ"powerdown"ដើម្បីបំលែង⏳សេរីថាមពល(serey power)ទៅជាសេរី(serey)។ សំរាប់ការដំនើរការបន្ថយថាមពល(power down)របស់សេរីថាមពលទាំងអស់(serey )powerត្រូវប្រើរយៈពេល ⏰13សប្តាហ៍ ហើយរៀងរាល់សប្តាហ៍នីមួយៗ ចំនួន 1/13នៃសេរីថាមពល(serey power)ទាំងអស់នឹងបំលែង⌛⌛ជាសេរី(serey)។នៅពេលដែលសេរីថាមពល(serey power)បំលែង⌛ជាសេរី(serey)រួចរាល់ហើយ លោកអ្នកនឹងអាចដំនើរការផ្ញើទៅអ្នកផ្សេង📲 📮រឺធ្វើចរាចរណ៍ទិញលក់ទ្រព្យសកម្ម💸ផ្សេងៗបាន។
http://i66.tinypic.com/2qso4yt.png
តើហេតុអី្វបានជាតំរូវអោយមានសេរីថាមពល(serey power)?តើសេរីថាមពល(serey power)មានប្រយោជន៍អ្វីខ្លះ?
សេរីថាមពល(serey power)មានសារៈសំខាន់ដូចខាងក្រោម៖💸💸
១. ការប្រាក់ Interest 💰
សេរីថាមពល(Serey power)នឹងផ្តល់ការប្រាក់ដល់អ្នកប្រើប្រាស់ទាំងអស់។នៅក្នុងឆ្នាំដំបូងនះដែរ សេរីនឹងធ្វើការចែកចាយការប្រាក់ជាកាក់សរុបចំនួន 1.5លានកាក់ដល់អ្នកប្រើប្រាស់ទាំងអស់ដែលមានសេរីថាមពល(serey power)។អ្នកដែលសន្សំបានសេរីថាមពល(serey power)ច្រើន នឹងទទួលបានកាក់ច្រើន។
២. ឥទ្ធិពលរបស់សេរី 🔋
កំរិតចំនួនទម្ងន់នៃសំលេងគាំទ្រតិចរឺច្រើនគឺអាស្រ័យលើសេរីថាមពល(serey power)ដែលអ្នកមានក្នុងដៃ។បើសិនជាអ្នកមានសេរីថាមពលច្រើននោះចំនួនទម្ងន់សំលេងគាំទ្រក៏កាន់តែមានចំនួនខ្ពស់តាមណឹងដែរ។បើសិនជាអ្នកមានសេរីថាមពល(serey power)ច្រើនហើយធ្វើការបោះឆ្នោតគាំទ្រ(vote)ទៅលើអត្ថបទអ្នកនិពន្ធរឺម្ចាស់អត្ថបទណាមួយ នោះអ្នកនិពន្ធរូបនោះនឹងទទួលបានរង្វាន់ច្រើន ស្របពេលនោះដែរកំរិតសេរីថាមពល(Serey power)អ្នកក៏ថយចុះតិចជាងមុនដែរ។
ឩទាហរណ៍ ៖ ប្រសិនបើអ្នកមានសេរីថាមពល(SP)ចំនួន
20SP ហើយអ្នកបោះឆ្នោតគាំទ្រអត្ថបទមួយ អត្ថបទនោះនឹងទទួលបាន 0.10SP តែបើសិនអ្នកមាន 2000SP សំរាប់គាំទ្រអត្ថបទនោះនឹងទទួលបាន 20SP។
៣. ការវិនិយោគជាមួយសេរីសំរាប់រយៈពេលយូរ🏦🏆💸💎
ប្រសិនលោកអ្នកមានទំនុកចិត្តជឿជាក់និងមានទស្សនះវិស័យជាមួយបណ្តាញសង្គមសេរីថាសេរីនឹងក្លាយជាប្រពន្ធ័បណ្តាញសង្គមពេញនិយមហើយនឹងមានការវិវឌ្ឍន៍ឆ្ពោះទៅកាន់ភាពជោគជ័យនាថ្ងៃខាងមុខនេះ ដោយមិនបានតាំងចិត្តលក់កាក់ចេញក្នុងពេលខ្លីឆាប់ៗនេះទេ នោះការសន្សំសេរីថាមពល(Serey power)របស់អ្នកទុកបានយូរគឺជាជំរើសវិនិយោគមួយដ៏ត្រឹមត្រូវ។
📌👉ដូចបានរៀបរាប់ខាងលើ សូមលោកអ្នកធ្វើការពិចារណាដោយខ្លួនផ្ទាល់ថាតើលោកអ្នកគួរជ្រើសរើសជំរើសទុកសេរី(serey)រឺ សេរីថាមពល(serey power)ដើម្បីធ្វើជាទុន។ បើលោកអ្នកត្រូវការទទួល ការប្រាក់ ចង់មានទម្ងន់ថាមពលខ្លាំងលើការបោះឆ្នោតគាំទ្រ និងមានទស្សនៈវិស័យជាមួយសេរីរយៈពេលយូរ 👉សូមជ្រើសរើសតំលើងថាមពល(power up)ដើម្បីបំលែង⏳សេរី(serey)ទៅជាសេរីថាមពល (Serey power) តែប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចង់ទិញលក់កាក់សេរីរបស់លោកអ្នកជាញឹកញាប់ លោកអ្នកគួរតែជ្រើសរើសសន្សំ💰💸💎កាក់សេរី (serey) ទុកអោយបានច្រើន។☺

