Serey Dex Testing ការសាកល្បងប្រើ Serey Dex

S
skymoon
ខ្ញុំជឿថាអ្នកទាំងអស់គ្នានៅទីនេះកំពុងតែរង់ចាំការមកដល់របស់ **វិមជ្ឈការទីផ្សារជួញដូរសេរី Serey Dex** ដែលជាកម្មវិធីជួញដូរ exchange មួយបង្កើតដោយស្នាដៃស្ថាបនិកខ្មែរពីររូប។ http://i63.tinypic.com/11l0fpd.jpg ខ្ញុំបានសាកល្បងប្រើប្រាស់នូវកម្មវិធីនេះ ឃើញថាមុនដំបូងមានការលំបាកបន្តិចចំពោះអ្នកមិនដែលធ្វើការ Trade Online សោះ តែបើសិនជាយើងតាំងចិត្តយកចិត្តទុកដាក់ ខ្ញុំគិតថាអ្នកទាំងអស់គ្នានឹងរីករាយជាមួយ **វិមជ្ឈការទីផ្សារជួញដូរសេរី Serey Dex**។ ខ្ញុំសូមចែករំលែកនូវការសាកល្បងប្រើប្រាស់ដូចខាងក្រោម ហើយក៏សូមអធ្យាស្រ័យដែរ ព្រោះខ្ញុំក៏ជាអ្នកថ្មីថ្មោងម្នាក់នៅលើទីផ្សារ Exchange ។ #### វិធីបង្កើតគណនីវិមជ្ឈការទីផ្សារជួញដូរសេរី Serey Dex #### ![IMG_20180723_204218.jpg](https://serey.io/imageupload_data/1654745d733c7e62aee0c4e9de467862986a7c60) នៅក្នុងការបង្កើតគណនីគឺមានភាពងាយស្រួលបំផុតដោយអ្នកគ្រាន់តែចូលទៅ**គេហទំព័ររបស់សេរីDex** ហើយគ្រាន់តែចុចលើពាក្យ **Create Account** ហើយវាយបញ្ចូលឈ្មោះរបស់អ្នក នោះប្រព័ន្ធនឹងផ្តល់លេខសំងាត់ស្វ័យប្រវត្តិដល់អ្នក ដែលលេខសំងាត់នោះតំរូវអោយអ្នកធ្វើការថែរក្សារទុកនៅកន្លែងសុវត្តិភាពដូចទៅនឹងកូដសំងាត់របស់បណ្តាញសង្គមសេរីដូចគ្នា។ ![IMG_20180724_080043.jpg](https://serey.io/imageupload_data/6508a1500cb79045952b0b592eccb45b682f4add) ក្រោយពីអ្នកបង្កើតគណនីជាមួយសេរីDex រួចរាល់ហើយ អ្នកនឹងឃើញឈ្មោះប្រភេទកាក់ជាច្រើនដែលធ្វើចរាចរណ៍នៅលើទីផ្សារ(ដូចក្នុងរូបភាពខាងលើ)។តែយ៉ាងណាកាក់ដែល Serey Dex ធ្វើគូជួញដូរ គឺមាន USD/CNY/BTC/BTS ។ អ្នកអាចធ្វើការជួញដូរកាក់ទាំងនេះបានដោយចូលទៅចុចលើពាក្យថា Exchange បន្ទាប់មកអ្នកនឹងឃើញផ្ទាំងដូចរូបខាងក្រោមនេះ៖ ![IMG20180725130906.jpg](https://serey.io/imageupload_data/42298dc960e89c098e0008217fe4bdb1c16a090c) > ដោយអ្នកឃើញមាន តារាងក្រាហ្វិក Trading View ឡើងចុះនៃកាក់រូបិយប័ណ្ណណាមួយដែលអ្នកបានជ្រើសរើសយកមកធ្វើការធៀបទិញរឺលក់ និងផ្ទាំង Open Order ដែលបង្ហាញពីការប្រកាសបញ្ជាទិញលក់របស់គ្រប់គ្នានៅលើទីផ្សារ Exchange ហើយរំកិលមកខាងក្រោមអ្នកនឹងឃើញ Order Book ដែលជាកន្លែងសំរាប់អ្នកធ្វើការបញ្ជាទិញរឺ លក់។ #### វិធីទិញ USD|BTS #### ![IMG_20180725_123025.jpg](https://serey.io/imageupload_data/bd5ec2b530fb5ff2c845c0b151f8014369c3e7d8) ![IMG_20180725_123046.jpg](https://serey.io/imageupload_data/eb4386e949c210690bfd44ea9354b737fde87213) ដើម្បីធ្វើការបញ្ជាទិញរឺ លក់បាន យើងត្រូវដឹងពីចំនួនកាក់សរុប និងចំនួនកាក់ដែលយើងចង់លក់។ > ឧទាហរណ៍ថាអ្នកមាន 10BTS ហើយអ្នកចង់ទិញ USD ក្នុងតំលៃ 10. 054BTS ក្នុង 1USD ។ ដូច្នេះអ្នកមិនអាចទិញកាក់បាន 1USD ទេ អ្នកអាចទិញបានត្រឹមតែក្រោម 1USD តែប៉ុណ្ណោះ អាចទិញ 0.50 USD រឺ 0.75 USD។ ចំពោះថ្លៃសេវាជួញដូរវិញគឺត្រឹមតែ 0.001USD។ បន្ទាប់ពីអ្នកធ្វើការកំនត់ចំនួននិងបញ្ជាទិញ រឺ លក់រួចរាល់ហើយ អ្នកគ្រាន់តែចុចពាក្យថា Confirm នោះការបញ្ជាទិញរឺលក់របស់អ្នកនឹងបង្ហាញនៅក្នុង **My place Order** ។ ក្នុងករណីដែលមានអ្នកទិញ រឺលក់អោយអ្នក ទិន្នន័យដែលបង្ហាញនៅក្នុង My Place Order នឹងលែងមានបន្តទៀត។បន្ទាប់មកអ្នកត្រលប់ទៅពិនិត្យការវាស់ស្ទង់បរិមាណ Dashboard ថាតើអ្នកមានកាក់អ្វីខ្លះក្នុងដៃក្រោយពីការជួញដូរហើយ។ #### ពាក្យបច្ចេកទេសត្រូវចំណាំ #### **Bids : ទិញ** **Ask: លក់** #### វិធីបញ្ចូលបន្ថែមនូវប្រភេទកាក់ដើម្បីធៀបនឹងកាក់ណាមួយ #### ![received_10217260564853131.png](https://serey.io/imageupload_data/a47c50454d54bfb78ba653745c39e0f9f31f3525) បន្ថែមពីលើនេះ អ្នកក៏អាចធ្វើការដាក់បញ្ចូលបន្ថែមនូវប្រភេទកាក់រូបិយប័ណ្ណណាមួយក្នុងចំនោម60សិបកាក់រូបិយប័ណ្ណដែលអ្នកចង់យកមកគូធៀប ក្រៅពី USD, CNY, BTC,BTS។វាផ្តល់ភាពងាយស្រួលចំពោះអ្នកក្នុងការតាមដានមើល trading pair និងអត្រាដោយអ្ន្កកគ្រាន់តែចុចនៅលើពាក្យថា **Market**ក្រោយមកអ្នកនឹងឃើញបញ្ជីរាយនាមឈ្មោះនៃប្រភេទកាក់រូបិយប័ណ្ណ ដូច្នះអ្នកគ្រាន់តែធ្វើការជ្រើសរើសប្រភេទកាក់ណាមួយដែលអ្នកចង់យកមកគូធៀបជាមួយនឹងកាក់រូបិយប័ណ្ណគោលដោយចុច✅ ហើយវានឹងបង្ហាញនៅក្នុងកន្លែងMy market។ > ឧទាហរណ៍ថា អ្នកដាក់ BTC នៅត្រង់ Quote Currency បានន័យថា BTC ជាគោលធៀបទៅនឹងកាក់រូបិយប័ណ្ណផ្សេងៗមួយចំនួនដែលអ្នកបានបន្ថែម។ ជាចុងក្រោយបន្ទាប់ពីបានសាកល្បងប្រើប្រាស់នូវ Serey Dex ខ្ញុំរឹតតែមានមោទនភាពអស្ចារ្យចំពោះស្ថាបនិកដែលជាកូនខ្មែរដែលអាចបង្កើតនូវទីផ្សារជួញដូរនេះបាន។ កម្មវិធីនេះងាយស្រួលក្នុងការបង្កើតគណនីដោយមិនចាំបាច់ប្រើអីុម៉ែល ហើយការរៀបចំមើលទៅងាយយល់ ងាយរក និងងាយក្នុងការតាមដាននូវការជួញដូរ។ ខ្ញុំរំពឹងទុកថាអ្នកទាំងអស់គ្នាប្រាកដជារីករាយនិងពេញចិត្តក្នុងការ Trade ជាមួយ **Serey Dex**។ តែយ៉ាងណា ខ្ញុំសូមផ្តាំអោយអ្នកទាំងអស់គ្នា សូមប្រើប្រាស់ **Serey Dex** ជាមួយកុំព្យូទ័រ ព្រោះកម្មវិធីនេះមានទំហំធំ ហើយម្យ៉ាងទៀតកុំព្យូទ័របង្ហាញផ្ទាំងធំទូលាយងាយស្រួល Trade ជាងនៅលើទូរស័ព្ទ។

Comments

jokerswild
Wow, thank you for writing about your tests!
nick-nick
Tell me the website please
philippe
Nice post @skymoon. Exciting times ahead. Very proud that this has been built by Cambodians also, it's great to see.
👍💪😁
xuka
I wish to test it soon soon
tostinh
interesting news
mikey82nl
Thanks for the update! Looks very nice. Hopefully we can use it soon.