កុំបោះបង់សូម្បីតែខ្លួនអ្នក

ស្វែងយល់ពីមួយជំហ៊ានៗនៃដំនើរជីវិតជុំវិញរបស់ខ្លួន នោះអ្នកនឹងរកឃើញភាពល្អឥតខ្ចោះសំរាប់ខ្លួនជាមិនខាន។ពេលខ្លះយើងយល់ថាជីវិតយើងគួរអោយធុញ ជួបតែរឿងមិនសមបំនង ជួបតែរឿងស្មុគ្រស្មាញ គួរអោយតូចចិត្តណាស់ ហេតុអីអ្នកដ៏ទៃគេមើលទៅគេហាក់ដូចជាមានក្តីសុខជាងខ្លួន? តាមពិតទៅមិនមែនអ្នកដ៏ទៃមានសេចក្តីសុខជាងអ្នកទេ តែអ្នកទេដែលមើលមិនឃើញសេចក្តីសុខខ្លួនឯង។សាកល្បងធ្វើចិត្តអោយស្ងប់ កុុំដុតកំលោតចិត្តខ្លួនឯង កុំគិតថាខ្លួនជាតួកំសត់ កុំគិតថាមកពីខ្លួនល្ងង់ កុំបាក់ទឹកចិត្តថាខ្លួននឹងគ្មានថ្ងៃបានជួបរឿងល្អ ត្រូវចាំថា គ្មានរឿងអ្វីដែលមិនអាចកើតនៅលើលោកនេះទេ ហើយក៏គ្មានរឿងអ្វីដែលយើងអាចដឹងមុនដែរ តែរឿងដែលយើងត្រូវធ្វើគឺចិត្តស្ងប់ ស្វែងយល់ពីបញ្ហា យករាល់ទុក្ខលំបាក យករាល់បញ្ហា យករាល់ការឈឺចាប់ មកច្នៃតំលៃជីវិតយើងអោយកាន់តែប្រសើរ។
💪"គ្រប់គ្នាមិនអោយតំលៃខ្ញុំ ខ្ញុំរឹតតែអោយតំលៃខ្លួនឯង" 💪 ខ្ញុំគឺ Moon shine 🌜❤️️🌛

