កុំបោះបង់ខ្លួនឯង

S
skymoon
http://i65.tinypic.com/eukaas.jpg កាលពីមុនខ្ញុំតែងយល់ថាខ្លួនជាសំរាមហើយក៏នឹងគ្មានឱកាសកែប្រែពីសំរាមដែរ។តើមានអ្នកណាធ្លាប់ទទួលអារម្មណ៍ចឹងអត់?ពេលខ្លះគិតថាខ្លួនដូចជន្លេនចឹង ហើយថែមទាំងរងសម្ពាធដូចជាការប្រមាថពីអ្នកដទៃរហូតដល់មានអារម្មណ៍ថារស់នៅលើលោកនេះតែឯង។ ខ្ញុំជាមនុស្សដែលចូលចិត្តបន្ទោសខ្លួនឯងមុនបន្ទោសអ្នកដទៃ ខ្ញុំតែងតែផ្តល់សម្ពាធដល់ខ្លួនឯង ហើយសំងំស្មុគ្រតែឯង។ការពិតទៅវាជាទង្វើខុសឆ្គងមួយ។ រហូតពេលនេះខ្ញុំយល់ថា ខ្ញុំគួរតែឈប់អន់ចិត្ត ឈប់បន្ទោសខ្លួនឯងហើយខំព្យាយាមកែប្រែរឿងរ៉ាវមួយចំនួននៅចំពោះមុខព្រោះខ្ញុំមានអំរែកដែលត្រូវទទួលខុសត្រូវជាច្រើន​។ តាមពិតទៅអ្នកដទៃអាចរំលងយើងបាននៅពេលយើងដេកដួលនៅលើឥដ្ឋ តែប៉ុណ្ណោះ។ នៅពេលដែលយើងឈរដោយភាពរឹងមាំ ជឿចុះថាគ្មាននរណាម្នាក់អាចដើររំលងយើងបានទេ។ ការផ្លាស់ប្តូរគំនិតទៅជាវិជ្ជមានគឺជារឿងដំបូងនិងសំខាន់បំផុត ការគិតខ្លះវាបានត្រឹមបង្អាក់យើងឲ្យស្មុគ ទៅមុខមិនរួច ធ្វើអ្វីក៏មិនកើត មិនខុសពីការដុតខ្លួនឯងក្នុងភាពល្ងង់ខ្លៅ។ អោយតែយើងនៅមានជីវិតរស់បន្ត យើងត្រូវចេះផ្លាស់ប្តូរវា ដោយការព្យាយាមអភិវឌ្ឈន៍និងដុសខាត់ខ្លួនឯងឲ្យកាន់តែប្រសើរជាងពេលមុន។ ផ្លូវដែលយើងដើរ អាចមានមនុស្សជាច្រើនដើរជាមួយយើង ប៉ុន្តែគ្មាននរណាម្នាក់អាចដើរជំនួសយើងបានទេ ព្រោះជើងមួយគូនេះមិនមែនជារបស់ពួកគេឡើយ។ គេក៏មានជើងរបស់គេ ហើយគេក៏មានផ្លូវដែលគេត្រូវដើរដែរ។ ចាប់ផ្តើមកម្ចាត់ភាពភ័យខ្លាចហើយប្រាប់ខ្លួនឯងថា យើងអាចធ្វើបានពីថ្ងៃនេះទៅ។

Comments

chenda
អានហើយក្តុកចិត្ត អត់ដឹងអូនមានលាក់រឿងក្នុងចិត្ត សរសើរអូនរឹុងបឹុងណាស់លើសពីបងគិត
jackykim
ត្រូវណាស់ កុំចុះចាញ់
tostinh
ខ្ញុំចូលចិត្តអានប្លុកបង បងskymoon