Moon like sunset
http://i64.tinypic.com/voy244.jpg
ខ្ញុំជាមនុស្សម្នាក់ដែលតែងរើសយកគ្រួសារជាជំរើសដំបូងបំផុតរបស់ខ្ញុំ ខ្ញុំបានបែករស់ឆ្ងាយពីគ្រួសារមួយរយៈហើយក៏មកចំណាយពេលរស់នៅជាមួយគ្រួសារវិញព្រោះខ្ញុំមិនមានបងប្អូនច្រើន ខ្ញុំត្រូវមើលថែពួកគាត់។មូលហេតុមួយនេះគ្រួសារបានក្លាយជាអ្វីគ្រប់យ៉ាងដែលខ្ញុំមាន។ ប៉ុន្តែប៉ុន្មានឆ្នាំមុននេះខ្ញុំបានជួបរលកបក់បោកជាច្រើនខ្ញុំបាត់បង់ក្តីស្រមៃ បាត់បង់ក្តីសង្ឃឹមសំរាប់ជីវិត បាត់បង់ប្អូនជីដូនមួយច្រើននាក់ បាត់បង់អាគីជាទីស្រលាញ់ បាត់បង់បងស្រី បាត់បង់លោកយាយហើយមានរឿងជាច្រើនទៀតដែលចូលមកញាំញីជីវិតខ្ញុំ ខ្ញុំស្ទើរតែទប់ខ្លួនមិនជាប់ ស្ទើរតែមិនចង់ឈរលើលោកនេះព្រោះវាផ្ទួនគុណជា10សំរាប់ខ្ញុំ ។ ផ្ទះដែលធំទូលាយ ប៉ុន្តែមនុស្សចេះតែតិចទៅៗ មានពេលខ្លះខ្ញុំត្រលប់ទៅដល់ផ្ទះ ចេះតែយល់ថាផ្ទះដូចជាងងឹតៗនិងខ្វះអ្វីម្យ៉ាង។
តាំងពីតូចមកខ្ញុំជាក្មេងដែលមានមនោសញ្ចេតនាច្រើន ចិត្តច្រើន។ ខ្ញុំចាំបានថាខ្ញុំរឹងណាស់ទោះខ្ញុំមានមនោសញ្ចេតនាច្រើនតែខ្ញុំបិុនទ្រាំឈឺខ្ញុំសុកចិត្តឈឺតែខ្ញុំមិនស្រក់ទឹកភ្នែកឡើយ ប៉ុន្តែខ្ញុំបែរជាយំពេលឃើញអ្នកដ៏ទៃលំបាក។ ខ្ញុំមិនចូលចិត្តរង់ចាំគេ ហើយក៏មិនចូលចិត្តអោយគេរង់ចាំខ្ញុំដែរ។ ខ្ញុំមិនប្រាថ្នាជូនដំនើរអ្នកណាម្នាក់ទេ ក៏មិនចូលចិត្តការបែកគ្នាដែរ ខ្ញុំខ្លាចការបែកបាក់ ព្រាត់ប្រាស់ ចាកចេញឆ្ងាយរបស់មនុស្សជាទីស្រលាញ់ ប៉ុន្តែទេវតាពិតជាចង់ឲ្យខ្ញុំរៀនមេរៀនមួយនេះឲ្យចេះ ឲ្យចាំ ឲ្យរឹងមាំ ដោយការដាក់មេរៀនប្រធានបទ«បែក»ឲ្យខ្ញុំដោះស្រាយជាបន្តបន្ទាប់សម្រាប់ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ផ្លូវដែលខ្ញុំត្រូវដើរកាន់តែទូលាយ កាន់តែធំ ព្រោះមនុស្សដែលនៅរួមដំណើរជាមួយខ្ញុំកាន់តែតិច… អំរែកនៅលើស្មាដែលធ្ងន់ក៏នៅតែមាន ប៉ាម៉ាក់និងម្តាយមីងកាន់តែចាស់ ពួកគាត់ត្រូវការម្ហូបអាហារនិងការមើលថែរាល់ថ្ងៃ។ពេលខ្លះខ្ញុំពិតជាខ្លាច ខ្លាចថាថ្ងៃស្អែកនឹងមានមនុស្សចាកចេញពីខ្ញុំម្តងមួយៗ ខ្ញុំនៅតែខ្លាចព្រោះមិនទាន់រៀនមេរៀន«បែក» ចេះទេ ហើយក៏មិនចង់រៀនវាទៀតដែរ។ ខ្ញុំនៅតែខ្លាចព្រោះមនុស្សល្អដែលចូលមកជីវិតរបស់ខ្ញុំកាន់តែតិចជាងមនុស្សអាក្រក់ ហើយចំនួនមនុស្សល្អដែលទៅក៏កាន់តែច្រើនគឺកន្លែងដែលឆ្ងាយៗ។
to be continue ... ..

