ទម្លាប់សុខភាពវិជ្ជមាន

S
skymoon
![13720002_f520.webp](https://serey.io/imageupload_data/4e965793d0be37f487ec92e03fa9af0610ee2ba4) ចូរថែរក្សាសុខភាពអោយបានល្អដោយចាប់ផ្តើមពីថ្ងៃនេះ។ ដោះស្រាយបញ្ហាសុខភាពនៅថ្ងៃនេះដើម្បីអោយអ្នកអាចមានជីវិតរស់នៅដល់អាយុ 80 ឆ្នាំ 90 ឆ្នាំ ឬ 100 ឆ្នាំហើយនៅតែអាចរាំបាននៅពេលល្ងាច។ បរិភោគអាហារដែលមានសុខភាពល្អធម្មជាតិៗនិងអាហារបំប៉នហើយញ៉ាំវាតិចតួចនិងមានតុល្យភាពសមស្របទៅនឹងរាងកាយ។ អាហារបំប៉ននឹងមានប្រសិទ្ធភាពរហ័សទៅលើគំនិតនិងអារម្មណ៍របស់អ្នក។ បន្ទាប់មកតាំងចិត្តដើម្បីធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់យ៉ាងហោចណាស់ត្រូវធ្វើចលនាអោយបានពីររយនាទីក្នុងមួយសប្តាហ៍ដូចជាការដើរការហែលទឹក ការជិះកង់ឬការប្រើឧបករណ៍នៅកន្លែងហាត់ប្រាណ។ នៅពេលដែលអ្នកធ្វើលំហាត់ប្រាណទៀងទាត់ អ្នកនឹងមានអារម្មណ៍រីករាយនិងមានសុខភាពល្អហើយកម្រិតស្ត្រេសនិងអស់កម្លាំងទាបជាងអ្នកដែលអង្គុយលើគ្រែហើយមើលទូរទស្សន៍ពេញមួយថ្ងៃ។ ![FB_IMG_1531551377818.jpg](https://serey.io/imageupload_data/aa1873dbc24ca94b409f4acf0ebfd07f99cd7afa) ![FB_IMG_1531551358647.jpg](https://serey.io/imageupload_data/df12d83fb1448e951f0fe2ca8bdc6dd9dd145804) សូមថែសុខភាពទាំងផ្លូវកាយផ្លូវចិត្តអោយបានល្អទាំងអស់គ្នាណា😍

Comments

socheata
អូនឃើញបងជិះកង់ព្រឹកមិញ