រៀនទទួលស្គាល់ការពិត
http://i64.tinypic.com/2yxs01s.jpg
ជីវិតរស់នៅពេលខ្លះជួបរឿងរ៉ាវជាច្រើនមានល្អមានអាក្រក់ ហើយរឿងខ្លះបានធ្វើអោយយើងស្មុគ្រស្មាញ មិនចង់លឺ មិនចង់ដឹងតែយើងនៅតែមិនអាចរត់គេចចេញពីវា យើងមានតែវិធីតែមួយគត់គឺទទួលស្គាល់ការពិតហើយព្យាយាមកែលំអរវា។ ពេលខ្លះ បើយើងខ្លាចការពិតពេកនោះ មានន័យថាយើងខ្លាចគ្រប់យ៉ាងនៅក្នុងជីវិតយើង។
http://i64.tinypic.com/123750p.jpg
ជីវិតដែលសុខសាន្ត គឺការធ្វើអោយចិត្តមានក្តីសុខ ដូច្នេះកន្លែងដែលមានក្តីសុខក្នុងចិត្ត គឺជាកន្លែងដែលគ្មាន៖
### ភាពខឹងខ្លាំងពេក ###
### សោកសៅខ្លាំងពេក ###
### តូចចិត្តខ្លាំងពេក ###
ចាប់ផ្តើមប្រើជីវិតរស់នៅអោយមានន័យ ទទួលស្គាល់អ្វីដែលខ្លួនកំពុងតែមាន ពង្រីកក្តីស្រលាញ់របស់ខ្លួនអោយបានច្រើន ព្រោះក្នុងលោកនេះសូម្បីតែជីវិតក៏មិនមែនជារបស់យើងដែរ(ស្លាប់ រស់ មិនទៀងឡើយ)។ បញ្ឈប់ជីវិតដាក់សំពាធខ្លួនឯង ពីពេលនេះ អ្នកនឹងឃើញពិភពលោកនេះស្រស់ស្អាតណាស់សំរាប់អ្នក🌻🌻🌻🌻

