ទស្សនៈរបស់ Bitcoin និងប្រាក់ឌីជីថល

S
skymoon
![8050b484c8e25ea57c64856e123b20ac86cf89ae.png](https://serey.io/imageupload_data/8050b484c8e25ea57c64856e123b20ac86cf89ae) **មនុស្សកាន់តែច្រើនឡើង ៗ កំពុងតែចូលរួុមជាមួយ Crypt ប៉ុន្ដែក្នុងចំនោមមនុស្សថ្មីគឺមនុស្សតិចណាស់ដែលយល់ពីទស្សនវិស័យដែលនៅពីក្រោយ Cryptocurrency ដំបូងបំផុត។ ខ្ញុំចាត់ទុកខ្លួនខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមអ្នកចាប់ផ្តើមដំបូង (2011-2012) ហើយនៅតែចងចាំថាមនុស្សធ្លាប់និយាយយ៉ាងណាអំពីវា។ យើងមិនចូលចិត្ត Cryptocurrency ទេពីព្រោះយើងចង់បានលុយរហ័ស។ យើងស្រលាញ់ Cryptocurrency ពីព្រោះវាបានសន្យាថាយើងនឹងមានសេរីភាពច្រើនជាងមុនហើយអំពើពុករលួយមានតិចតួច។** **នៅក្នុងការផុសនេះ ខ្ញុំចង់សរសេរពីប្រវត្តិសាស្រ្តទស្សនវិជ្ជាខ្លីនៃការចាប់ផ្តើមដំបូងរបស់ Bitcoin ។ ដូចដែលអ្នកនឹងបានឃើញគឺ វានិយាយអំពី ភាពឯកជន សិទ្ធិសេរីភាព និងតម្លាភាព។** #### Cryptographers និងចលនា Cypherpunk #### នៅទសវត្សរ៍ទី 70 និង 80 អ្នកមាន Cryptographers គឺជាអ្នកដែលខ្វល់ខ្វាយពី**ភាពឯកជន**ហើយក៏ជាអ្នកដែលអភិវឌ្ឍន៍ **Untraceable អ៊ីុម៉ែលអេឡិចត្រូនិច** និង**ហត្ថលេខាទូទាត់ Untraceable**។ ហត្ថលេខាទាំងនេះបញ្ជាក់ពីអ្នកផ្ញើទូទាត់។ ![privacy_j.jpg](https://serey.io/imageupload_data/e8cd81b50cc664fb7542353d3fb710aeae7dd202) បន្ទាប់មកនៅឆ្នាំ 1992 មនុស្សមួយក្រុមនៅជ្រលង Silicon បានមកជួបជុំគ្នាទាំងអស់គ្នាដើម្បីពិភាក្សាពី Cryptographers និងផលប៉ះពាល់វានោះ។ ក្រុមមនុស្សនេះត្រូវបានគេស្គាល់ថាជា Gypherpunks ។ ពួកគេមានការខ្វល់ខ្វាល់ចំពោះការរំលោភបំពានរបស់រដ្ឋាភិបាលនៅក្នុងភាពជាឯកជនរបស់យើងហើយចង់កំណត់ព្រំដែននៃការចូលរួមរបស់រដ្ឋាភិបាលក្នុងជីវិតឯកជនរបស់យើងតាមដែលអាចធ្វើទៅបានតាមរយៈការបង្កើតប្រព័ន្ធកុំព្យួទ័រអោយធំទូលាយដែលមិនអាចត្រូវបិទបាន។ ក្នុង “A Cypherpunk’s Manifesto” (1992), អ្នកអាចអានបាន: > «យើងមិនខ្វល់ច្រើនទេទោះអ្នកមិនយល់ព្រមកម្មវិធីកំព្រូទ័រ(software)ដែលយើងសរសេរ។ យើងដឹងថាកម្មវិធីជាផ្នែកទន់(software)មិនអាចបំផ្លាញបានទេហើយវាមានប្រព័ន្ធចែកចាយធំទូលំទូលាយមិនអាចបិទបាននោះទេ»។ សមាជិកគួរឱ្យកត់សម្គាល់ក្នុងក្រុមនោះគឺ Julian Assange ស្ថាបនិក Wikileaks ។ ទស្សនវិជ្ជារបស់ Cypherpunks ត្រូវបានរៀបរាប់យ៉ាងល្អលំអិតដោយ Timothy May ក្នុងឆ្នាំ 1994។នៅពេលគាត់សរសេរថាប្រាក់ឌីជីថលគឺជាតំណរភ្ជាប់ខ្សោយបំផុតនៅចំណុចនេះហើយថា៖ «... យើងជឿជាក់ថាការពង្រីកចូលទៅ cyberspace រួមជាមួយទំនាក់ទំនងសុវត្ថិភាព លុយឌីជីថល ភាពអនាមិកនិងការក្លែងក្លាយនិង អន្តរកម្មសម្របសម្រួល crypto ដទៃទៀតនឹងផ្លាស់ប្តូរយ៉ាងខ្លាំងនូវលក្ខណៈធម្មជាតិនៃសេដ្ឋកិច្ចនិងអន្តរកម្មសង្គម។ > រដ្ឋាភិបាលនឹងមានការលំបាកក្នុងការប្រមូលពន្ធ »។ #### សេចក្តីប្រកាសពីឯករាជ្យភាពនៃប្រព័ន្ធអ៊ីុនធឺណិត(Cyberspace) #### **ក្នុងឆ្នាំ 1996 មនោសញ្ចេតនាស្រដៀងគ្នានេះត្រូវបានសំដែងបង្ហាញនៅ World Economic Forum Davos ដោយលោក John Perry Barlow ដែលបានសរសេរថា "សេចក្តីប្រកាសពីឯករាជ្យភាពនៃប្រព័ន្ធអ៊ីនធឺណិត" ( “A Declaration of the Independence of Cyberspace” )ដោយអះអាងថា** > "រដ្ឋាភិបាលនៃឧស្សាហកម្មពីភពលោក អ្នកអស់កំលាំងនិងធុញទ្រាន់ខ្លាំងនៃសាច់និងដែកថែប។ខ្ញុំមកពី Cyberspace ផ្ទះថ្មីនៃគំនិត។ តាងនាមឱ្យអនាគត ខ្ញុំសូមសំនូមពរអ្នកពីអតីតកាលឱ្យចាកចេញពីយើង។យើងមិនស្វាគមន៍អ្នកចូលមកក្នុងចំណោមយើងទេ។ អ្នកមិនមានអធិបតេយ្យភាពដែលយើងប្រមូលផ្តុំនោះទេ។ > យើងមិនមានរដ្ឋាភិបាលជាប់ឆ្នោតទេ ហើយយើងក៏គ្មានរំពឹងមាននរណាម្នាក់ដែរ។ ដូច្នេះខ្ញុំសូមនិយាយទៅកាន់អ្នកថាអ្នកមិនមានអំណាចធំជាងអ្វីជាសេរីភាពដែលអ្នកតែងតែនិយាយទេ។ ខ្ញុំសូមប្រកាសពីទំហំសង្គមជាសកលដែលយើងកំពុងបង្កើតឡើងដើម្បីឱ្យមានលក្ខណៈឯករាជ្យពីភាពផ្តាច់ការដែលអ្នកព្យាយាមដាក់លើយើង។ អ្នកគ្មានសិទ្ធិសីលធម៌ក្នុងការគ្រប់គ្រងយើងទេហើយអ្នកក៏មិនមានវិធីសាស្ត្រនៃការអនុវត្តន៍ណាមួយដែរធ្វើអោយយើងមានមូលហេតុពិតប្រាកដក្នុងការភ័យខ្លាច»។ https://youtu.be/3WS9DhSIWR0 #### B-Money: ប្រាក់ឌីជីថលដំបូងបង្អស់ #### នៅឆ្នាំ 1998 លោក Wei Dai ជាមនុស្សម្នាក់ទៀតដែលស្ថិតនៅក្នុងបញ្ជីសំបុត្ររបស់ Cypherpunk បានបង្កើតលុយឌីជីថលក្លែងក្លាយហៅថា "B-Money" ។ យើងអាចរំលឹកទុកថាវាជាអ្វីមុនគេដែលគេស្គាល់ថាជា Bitcoin ។ គាត់បានសរសេរថា៖ > "ខ្ញុំបានចាប់អារម្មណ៍នឹងអនាធិបតេយ្យ Crypto របស់លោក Tim May ។ មិនដូចប្រពៃណីសហគមន៍ដែលជាប់ទាក់ទងជាជាមួយពាក្យ«អនាធិបតេយ្យ»នោះទេ។នៅក្នុងរបបអនាធិបតេយ្យ Crypto មួយ រដ្ឋាភិបាលមិនត្រូវបានបំផ្លាញជាបណ្ដោះអាសន្នទេប៉ុន្តែត្រូវបានហាមឃាត់ជាអចិន្ត្រៃយ៍ហើយជាអចិន្ត្រៃយ៍នៃភាពមិនចាំបាច់។ ![6621bb646ac9e77665ff9ed234f1e83ccd93dad7.png](https://serey.io/imageupload_data/6621bb646ac9e77665ff9ed234f1e83ccd93dad7) លោក Wei Dai ### PayPal #### នៅក្នុងឆ្នាំដដែលនៃឆ្នាំ 1998 PayPal ត្រូវបានបង្កើតឡើងជា Confinity ។ អ្វីដែលមនុស្សជាច្រើនមិនដឹងនោះគឺថា PayPalដើមឡើយ តែងតែចង់បង្កើតរូបិយប័ណ្ណថ្មីមួយដែលអាចប្រកួតប្រជែងជាមួយនឹងរូបិយប័ណ្ណរបស់រដ្ឋាភិបាលដូចជាប្រាក់ដុល្លារអាមេរិក។ នេះគឺជាអ្វីដែលស្ថាបនិកលោក Peter Thiel ត្រូវនិយាយអំពី Bitcoin: > «Bitcoin គឺជាអ្វីដែល PayPal សន្មត់ថានឹងក្លាយទៅជា» សូមផ្អាកមួយទសវត្សរ៍ ទៅរកពេលវេលាដ៏ច្របូកច្របល់ខាងសេដ្ឋកិច្ច។ ពិភពលោកត្រូវបានទទួលរងយ៉ាងធ្ងន់ធ្ងរនូវវិបត្តិសេដ្ឋកិច្ចដ៏អស្ចារ្យក្នុងឆ្នាំ 2008 រំពេចនោះ ស្រាប់តែទីបំផុត Bitcoin បានលេចចេញមក។ #### Bitcoin #### បុគ្គលក្លែងក្លាយម្នាក់ដែលហៅខ្លួនឯងថា Satoshi Nakamoti បានចេញផ្សាយអត្ថបទកាសែតមួយដោយនិយាយថាគាត់បានបង្កើតកំនែរជំនាន់ peer to peer សាច់ប្រាក់តាមអេឡិចត្រូនិកដែលអនុញ្ញាតឱ្យមានការបង់ប្រាក់ទូទាត់តាមអ៊ីុនធឺណិតអនឡានដោយផ្ញើផ្ទាល់ពីភាគីមួយទៅភាគីផ្សេងទៀតដោយមិនចាំបាច់ឆ្លងកាត់ស្ថាប័នហិរញ្ញវត្ថុ។ ![9cfbcd3b932671f63e7b7a6a598bd63425676ddb.png](https://serey.io/imageupload_data/9cfbcd3b932671f63e7b7a6a598bd63425676ddb) > «រដ្ឋាភិបាលគឺពូកែក្នុងការកាត់ផ្តាច់ក្បាលនៃបណ្តាញដែលគ្រប់គ្រងដោយកណ្តាលដូចជា Napster ប៉ុន្តែបណ្តាញ P2P ដ៏បរិសុទ្ធដូចជា Gnutella និង Tor ហាក់ដូចជាកាន់កាប់ផ្ទាល់ខ្លួន»។ គាត់ក៏បាននិយាយទៀតថា៖ > «... មានភាពទាក់ទាញយ៉ាងខ្លាំងលើទស្សនសេរីនិយមប្រសិនបើយើងអាចពន្យល់បានត្រឹមត្រូវ»។ គ្មាននរណាម្នាក់ដឹងថាគាត់ជាអ្នកណានោះទេប៉ុន្តែយើងអាចមើលឃើញនៅលើការសរសេរបស់គាត់ដែលគាត់ដឹងច្បាស់ពីការងារស្រសៀងនឹងអ្នកដែលមកពីក្រុមCypherpunk ។ #### សេចក្តីសន្និដ្ឋាន #### យើងអាចមើលឃើញថា Cryptocurrency ត្រូវបានបង្កើតដំបូងពីទស្សនវិជ្ជាដែល៖ 1. ស្វែងរកភាពឯកជន និង អតិបរមា (សេដ្ឋកិច្ច) សេរីភាពសម្រាប់បុគ្គល។ 2. អនុញ្ញាតឱ្យមានការផ្លាស់ប្តូរសេដ្ឋកិច្ចស្ម័គ្រចិត្ត។ 3. ហើយស្វែងរកវិធីមួយចេញពីស្នៀតរបស់រដ្ឋាភិបាលនិងធនាគារ។ និយាយរួមមក យើងអាចនិយាយថាវាជាទស្សនវិជ្ជានៃវិមជ្ឈការ។ អ្វីដែលជាពិសេសជាងនេះទៅទៀតទស្សនវិទូត្រូវបានគេស្គាល់ផងដែរថាជា**អនាធិបតេយ្យសេរីនិយម** **anarchoមូលធន** **agorism** និង **ស្ម័គ្រចិត្ត**។ #### ឯកសារយោង #### A Cypherpunk's Manifesto: https://www.activism.net/cypherpunk/manifesto.html A Declaration of the independence of Cyberspace: https://www.eff.org/cyberspace-independence Cyphernomicon 2.13: https://koeln.ccc.de/archiv/cyphernomicon/chapter2/2.13.html **អត្ថបទនេះបានដកស្រង់បកប្រែពី [@daisysun](https://serey.io/philosophy/@daisysun/the-philosophy-of-bitcoin-and-digital-money)**

Comments

jame07
thanks you for this information
cow-king
good writting