8 យ៉ាងដែលលោកអ្នកអាចចូលរួមជាមួយសេរី
http://i68.tinypic.com/21n4m7a.jpg
លោកអ្នកអាចចូលរួមជាមួយបណ្តាញសង្គមសេរី គ្រាន់តែលោកអ្នកចូលទៅកាន់ www.serey.io ។ រាល់ការបញ្ចេញមតិរបស់អ្នកគឺមានតំលៃបំផុតនៅលើបណ្តាញសង្គមសេរីដោយលោកអ្នកគ្រាន់តែចូលរួមតាមរយៈ៖
### 1. ការបង្ហោះអត្ថបទ "Posting" ###
លោកអ្នកអាចធ្វើការសរសេរបង្ហោះរាល់ប្រធានបទរឺអត្ថបទដែលលោកអ្នកពេញចិត្តដោយដាក់ចំនងជើងអត្ថបទ តួអត្ថបទ និងស្លាកសំគាល់ប្រភេទអត្ថបទ។
http://i68.tinypic.com/2iiz714.jpg
### 2. ការសរសេរបញ្ចេញមតិ "comment" ###
លោកអ្នកនឹងទទួលបានការចុចupvote លើអត្ថបទច្រើនបើសិនជាការបញ្ចេញមតិរបស់លោកអ្នកសមស្របទៅនឹងប្រធានបទបង្ហោះ។
http://i68.tinypic.com/xawd47.jpg
### 3. ការបោះឆ្នោតគាំទ្រ និងបញ្ចេញមតិ "Upvote and comment" ###
លោកអ្នកនឹងរីករាយដោយសារការទទួល Upvote នៅលើរូបភាព និងអត្ថបទដែលអ្នកបានបង្ហោះ។វាស្រដៀងគ្នាទៅនឹងការចុច Like អត្ថបទ រូបភាព និង
មតិបញ្ចេញ តែខុសគ្នាត្រង់ថាចុច like លើហ្វេសបុក គឺលោកអ្នកមិនទទួលបានប្រយោជន៍ត្រលប់ឡើយ។ តែចុច upvote លើសេរី លោកអ្នកនឹងទទួលបានរង្វាន់ជាកាក់ពីបណ្តាញសង្គមសេរី។
### 4. ធ្វើជាដៃគូសហការ ###
សព្វថ្ងៃនេះសេរីបានមមាញឹកយ៉ាងខ្លាំងក្នុងការបង្កើនទំនាក់ទំនងក្នុងកម្ពុជាជាមួយផ្នែកបច្ចេកវិទ្យាផ្នែកពត៌មានវិទ្យាហើយក៏ទទួលបានការចាប់អារម្មណ៍ពីស្ថាប័នផ្សេងក៏ដូចជាអង្គការមួយចំនួន។
### 5. វិនិយោគលើកាក់សេរី " Invest in serey coin " ###
ពេលដែលកាក់សេរីកាន់តែមានតំរូវការខ្ពស់ តំលៃរបស់កាក់ក៏កាន់តែកើនឡើង។ លោកអ្នកអាចវិនិយោគលើកាក់សេរីដោយធ្វើការបញ្ជារទិញពីសេរី នៅពេលសេរីធ្វើការដាក់លក់សាកល្បងលើទីផ្សារ។
### 6. ប្រើសេរីដើម្បីទូទាត់ចំនាយរាល់ការទិញទំនិញ និងសេវាកម្ម "Bill Payment" ###
### 7. ក្លាយជាសាក្សី "witnesses" ###
គឺជាអ្នកតំនាងរឺអ្នកដែលត្រូវបានផ្ទេរសិទ្ធអោយ។អ្នកប្រើប្រាស់ដែលអាចគ្រប់គ្រងប្រពន្ធ័អាចក្លាយជាសាក្សី។ តួនាទីរបស់សាក្សី គឺ ធានានឹងថែទាំបណ្តាញបច្ចេកវិទ្យាblockchainដែលជាកន្លែងផ្ទុកនូវទិន្នន័យ ។ ជាទូទៅសាក្សីត្រូវបានលើកទឹកចិត្តដោយទទួលកាក់រង្វាន់ទៀងទាត់ជាសេរីថាមពលពីការថែទាំបណ្តាញបានល្អ។ អ្នកប្រើប្រាស់អាចធ្វើការ vote អោយសាក្សី។នៅពេលដែលសាក្សីបានvoteគ្រប់ចំនួនហើយ សាក្សីនឹងក្លាយជាសាក្សីសកម្ម។សាក្សីសកម្មត្រូវបានរើសក្នុងចំនួនកំនត់។តែផ្ទុយមកវិញ បើគេមិនបានទទួលvote គ្រប់ចំនួនទេ
គេនឹងក្លាយជាសាក្សីអកម្ម ដែលមិនអាចជួយធានាថែទាំបណ្តាញបាន។
### 8 បង្កើតកម្មវិធីទី3 សំរាប់តំនរភ្ជាប់នឹងសេរី ####
សេរីនឹងបង្កើតកូដជាសាធារណៈដើម្បីអោយអ្នកដែលមិនមែនជាអ្នកបង្កើតសេរីអាចបង្កើតកម្មវិធីអោយសេរីបាន។
ឧទាហរណ៍ គេអាចបង្កើត Instagram បាននៅលើ
បច្ចេកវិទ្យា សេរី blockchain រឺក៏ កម្មវិធីទូទាត់ចំនាយតាមទូរស័ព្ទជាមួយសេរីបាន។

