ប្រការគួរយល់ដឹងពីការងារ
**ជាទូទៅការងារត្រូវគេបែងចែកជាលំដាប់ថ្នាក់ដូចជា ថ្នាក់ទាប ថ្នាក់មធ្យម ថ្នាក់ខ្ពង់ខ្ពស់។**
កាលមនុស្សយើងចង់បាននូវប្រយោជន៍ គឺចង់បានប្រយោជន៍ដែលធំ ច្រើនជាងនេះទៀតគឺចង់បានច្រើនលើបលប់ក្រៃលែងហួសផុតសមត្ថភាពខ្លួនមានទៀតក៏ថាបានព្រោះតែអំនាចសេចក្តីចង់បានរបស់ខ្លួន។ ការព្យាយាតិចតួច មិនខ្លាំង មិនមានឆន្ទះ មិនប្រកបដោយគោលបំនងច្បាស់លាស់ នាំអោយប្រយោជន៍ដែលខ្លួនទទួលបានរមែងមិនច្រើនឡើយ គឺបានតិចតួចបំផុតសឹងតែមិនអាចប្រើក្នុងជីវិតបាន។ តែបើការព្យាយាមដោតល្មមប្រយោជន៍បានមកវិញក៏ល្មម។ទិសដៅពិតរបស់មនុស្សតែងតែចង់បានប្រយោជន៍ធំក្រៃលែង។បើសិន ការធ្វើសេចក្តីព្យាយាមដោយច្រើន មានឆន្ទះ ស្មារតីខ្ពស់មានគោលដៅច្បាស់លាស់ ក្នុងការងារណាមួយ នោះផលក៏សំរេចមកច្រើន សមដូចក្តីប្រាថ្នាដែលខ្លួនបានព្យាយាមច្រើន។
#### ឆាលីឆាភ្លីន(សាក់ឡូ) ####

ប្រមាណជា 18 ឆ្នាំ លោកបានប្រែក្លាយជីវិតលោកពីជនអនាថាតមផ្លូវម្នាក់មកជាមហាហសេដ្ឋីថ្នាក់ពិភាពលោកតាមរយៈការសំដែងសិល្បះ ភាពយន្តកំប្លែងជាលក្ខណៈកាយវិការគ្មានសំលេងនិយាយ។លោកត្រូវបានគេចាត់ទុកលោកជាមនុស្ស ពូកែអត់ធ្មត់ ម៉ត់ចត់ សន្សំសំចៃ និងជាមនុស្សម្នាក់ដែលមានស្មារតីមិនចុះចាញ់ជីវិត។ដោយភាពឈឺចាប់នឹងជីវិតអនាថារបស់ខ្លួន លោកក៏បានសាងខ្លួនឯងដោយការងារធ្វើខ្លួនជាមនុស្សថ្នាក់ពិភពលោក ខ្ពង់ខ្ពស់លើសមនុស្សដ៏ទៃច្រើន មានទាំងទ្រព្យសម្បត្តិ កិត្តិយស កេរិ៍ឈ្មោះលើផែនដី និងជាជនដែលប្រវត្តិសាស្រ្តកត់ត្រាទុកទៀតផង។

