មនុស្សដែលបើកចិត្តចំហរទូលាយ
ការលេចចេញនូវផ្នត់គំនិតពិសេសមួយដែលបង្កើតឡើងនៅលើមូលដ្ឋានថាអ្នកយល់អំពីពិភពលោកយ៉ាងណានិងអ្នកឃើញអ្វីដែលនៅជុំវិញអ្នកយ៉ាងណានិងការរក្សាចិត្តគំនិតបើកចំហគ្រប់ពេលនៅក្នុងខ្លួនអ្នកគឺមានតម្លៃខ្លាំងណាស់ព្រោះថាចិត្តរបស់មនុស្សយើងប្រៀបដូចជារបស់ដែលបិទជិត វាធ្វើការតែពេលវាបើកចំហរតែប៉ុណ្ណោះ។ម្យ៉ាងវិញទៀតដំណើរការនៃការសិក្សាមានប្រភពមកចិត្ត វាកើតឡើងបានលុះត្រាតែយើងបើកចិត្តគំនិតឲ្យទូលាយដើម្បីទទួលយកចំណេះវិជ្ជាអ្វីមួយ។ការបើកចិត្តគំនិតចំហរឲ្យទូលាយមានន័យថាអ្នកត្រូវ មានការចាប់អារម្មណ៍ ចង់ចេះចង់ដឹង យកចិត្តទុកដាក់ ផ្តោតអារម្មណ៍ ស្គាល់តម្លៃ និង សារសំខាន់នៃការរៀនសូត្រដើម្បីទទួលយកនូវចំណេះដឹងទាំងឡាយនោះទើបធ្វើឲ្យគេ **"បើកចិត្តទទួលយក"** ទៅតាមវិធីផ្សេងៗ គ្នាដូចជាការអាន ការស្តាប់ ការទស្សនា ការប៉ះពាល់ និង ការអនុវត្តជាដើម។ ទោះបីការបើកចិត្តវាជារឿងពិបាកបំផុតដែលត្រូវធ្វើតែប្រសិនបើអ្នកគ្រប់គ្រងវាដោយជោគជ័យនោះផលប្រយោជន៍ដ៏ធំបំផុតដែលអ្នកទទួលបានពីការបើកចិត្តចំហរគឺអ្នកនឹងក្លាយជាមនុស្សដែលអាចគិតពីអ្វីមួយតាមរបៀបវិជ្ជមាន។ តាមរយៈការគិតវិជ្ជមានរបស់អ្នកនឹងនាំអ្នកទៅរកទិសដៅនៃជីវិតដែលខ្លួនពេញចិត្ត។
ការបើកចិត្តគំនិតអោយទូលាយជួយអ្នកឱ្យកើនទំនុកចិត្តលើខ្លួនឯង។ ប្រសិនបើអ្នកក្លាយជាមនុស្សមានចិត្តគំនិតបើកទូលាយម្នាក់នោះអ្នកនឹងទទួលបានគំនិត ការពិត ចំណេះដឹងនិងប្រាជ្ញាកាន់តែច្រើនធ្វើអោយអ្នកអាចមានទំនុកចិត្តព្រោះទាំងនេះគឺជាធាតុចាំបាច់ដែលជួយអោយមនុស្សម្នាក់រស់នៅប្រកបដោយទំនុកចិត្ត។អ្នកគប្បីត្រូវបើកចំហរចិត្តដើម្បីទទួលបានចំណេះដឹង ទោះចំនេះដឹងនោះមានប្រភពមកពីណាក៏ដោយទោះមកពីកូនក្មេង អ្នកល្ងង់ អ្នកសុំទាន អាជីវករ ពលករ កសិករ បណ្ឌិត..ព្រោះពួកគេក៏អាចក្លាយជាគ្រូជីវិតយើងបានដែរ សំខាន់គឺយើងខ្លនឯង ចេះចាប់យកអ្វីដែលល្អមកដាក់នៅក្នុងខ្លួនយើង។

អ្នកត្រូវគប្បីចាំថាមនុស្សដ៏អស្ចារ្យម្នាក់គឺជាអ្នកដែលសារភាពកំហុសរបស់គាត់និងព្យាយាមកែកម្រិតកំហុសរបស់គាត់ឱ្យល្អបំផុតដោយមិនធ្វើអោយមានកំហុសម្តងទៀត។ ការសារភាពកំហុសគឺជាសញ្ញានៃការបើកចិត្តគំនិតចំហរទូលាយដោយមិនគិតពីគំនិតចង្អៀត។
**ទី 1 បុគ្គលដែលបើកចំហរចិត្តគំនិតគឺព្យាយាមមិនធ្វើឱ្យមានកំហុសឆ្គងទេប្រសិនបើគាត់ធ្វើដូច្នោះគាត់សារភាព។**
**ទី2 គាត់រៀនពីកំហុសរបស់គាត់ព្រោះការរៀនពីកំហុសធ្វើឱ្យមនុស្សជោគជ័យក្នុងជីវិតបាន។ គំនិតបើកចំហរទូលាយមិនត្រឹមតែអនុញ្ញាតឱ្យមនុស្សទទួលយកកំហុសផ្ទាល់ខ្លួនរបស់គាត់ប៉ុណ្ណោះទេតែថែមទាំងអនុញ្ញាតឱ្យគាត់អភ័យទោសចំពោះអ្នកដទៃផងដែរ។**
ដូច្នេះ អ្នកត្រូវបើកចិត្តអ្នកអោយទូលាយដូចជាមហាសមុទ្រ ព្រោះទោះជាទឹកហូរចូលសមុទ្រមកមានប្រភពមកពីណាក៏ដោយ ទោះជាទឹកកខ្វក់ ដែលមានឈាម សំរាម គគ្រិចលាយឡំយ៉ាងណាក៏ដោយក៏មហាសមុទ្រមិនដែលបដិសេធថាមិនទទួលទេ រួមទាំងទទួលយកគ្រប់ប្រភព និង ប្រភេទនៃទឹកទេ ហើយថែមទាំងបំលែងទឹកនោះឲ្យទៅជាទឹកតែមួយប្រភេទទៀតគឺថ្លាឈ្វេង ដែលមានរសជាតិប្រៃទាំងអស់ រឺឯកម្ទេចសំរាមកខ្វក់ត្រូវបានទឹករលកគៀររសាត់មកច្រាំងទាំងអស់។

