ទិន្នន័យ អ្នកចូលទស្សនាសេរីគិតពីខែមេសាដល់ខែមិថុនា 2018
បន្ទាប់ពីឆ្លងកាត់ការចូលរួមប្រើប្រាស់បណ្តាញសង្គមសេរីកន្លងមកធ្វើអោយយើងម្នាក់ៗមានបទពិសោធន៍រៀងៗខ្លួន ដោយចាប់ផ្តើមពីការមិនចេះសរសេរ មិនចូលចិត្តអាន មិនចូលចិត្តសរសេរ មិនចូលចិត្តយកចិត្តទុកដាក់រឿងរ៉ាវដែលកើតឡើងក្បែរខ្លួនប្រែក្លាយទៅជាអ្នកចាប់អារម្មណ៍សង្កេតលើព្រឹត្តការណ៍អ្វីមួយដើម្បីបង្កើតបានជាគំនិតយកមកសរសេរដើម្បីមកចែករំលែកនៅលើវេទិការសេរី។ នេះសរបញ្ជាក់ថាសេរីមិនមែនជាបណ្តាញសង្គមមួយសំរាប់តែជាការកំសាន្ត និងដើម្បីទិញលក់កាក់សេរីទេ តែសេរីជាបណ្តាញសង្គមមួយដែលជំរុញឆន្ទះ ផ្នត់គំនិត ទឹកចិត្ត យើងគ្រប់គ្នាអោយឈ្វេងយល់គ្រប់ហេតុការណ៍គ្រប់កាលៈទេសៈដែលបានកើតឡើងក្នុងជីវិតយកមកពិចារណាដើម្បីអោយក្លាយជាមនុស្សម្នាក់ដែលមានគំនិតចាស់ទុុំពោរពេញទៅដោយសីលធម៌ គុណធម៌ មេត្តាធម៌ និងសច្ចៈធម៌។
នៅក្នុងកំឡុងពេលដែលស្ថាបនិកសេរីកំពុងមមាញឹកជាមួយនឹងវិមជ្ឈការទីផ្សារជួញដូរកាក់សេរី និងអភិវឌ្ឍន៍នូវមុខងារជាច្រើនដើម្បីបំពេញតំរូវការអ្នកប្រើប្រាស់ លោក លឹម ឆាយលីន ដែលជាស្ថាបនិកវ័យក្មេងមួយរូបរបស់សេរីបានអោយដឹងថា សេរីកំពុងទទួលកំនើននៃការគាំទ្រពីសំណាក់អ្នកប្រើប្រាស់និងអ្នកទស្សនាទាំងក្នុងប្រទេសនិងក្រៅប្រទេសគួរអោយកត់សំគាល់ ដោយលោកបានបង្ហាញ ពី តារាងអត្រាកំនើននៃអ្នកចូលទស្សនាគិតចាប់ពីខែមេសា រហូតដល់ខែមិថុនាដូចរូបភាពខាងក្រោម៖

#### តាមរយៈតារាងនេះ បានអោយយើងដឹងថា៖ ####
> កំនើនអ្នកនៃអ្នកទស្សនាពីខែមេសាដល់ឧសភា គឺបានកើន ចំនួន **1,450 នាក់** ហើយពីខែឧសភាដល់មិថុនា គឺកើតរហូតដល់ ចំនួន **2,050នាក់** ។ ដូច្នេះសរុបចំនួនអ្នកទស្សនាត្រឹមខែមិថុនា គឺទទួលបានអ្នកទស្សនាចំនួន **4500នាក់** ដោយក្នុងនោះអត្រាអ្នកទស្សនាក្នុងប្រទេសកម្ពុជាមានចំនួន **52%** ប្រទេសសហរដ្ឋអាមេរិកមានចំនួន **26%** ប្រទេសហូឡង់មានចំនួន **14%** ប្រទេសកូរ៉េមានចំនួន **5%** បារាំងមានចំនួន **2%**។ ទោះបីចំនួននេះនៅមិនទាន់ដល់កម្រិតកំពូលដែលយើងចង់បាន ប៉ុន្តែបើគិតទៅលើភាពជាក់ស្តែងនិងរយៈពេលដែលសេរីចាប់បដិសណ្ឋិឡើង វាជាតួលេខមួយដែលគួរអោយភ្ញាក់ផ្អើល។ដោយផ្អែកលើអំនះអំនាងតួលេខខាងលើ យើងទាំងអស់គ្នាជឿថាសេរីកំពុងតែមានភាពជោគជ័យលើទស្សនៈវិស័យនិងបេសកម្មរបស់ខ្លួន ហើយនឹងរឹតតែពង្រីកវិសាលភាពជាងនេះនៅពេលដែលមានវិមជ្ឈការទីផ្សារជួញដូរកាក់សេរី និង ចេញជាកម្មវិធីសេរីនៅលើទូរសព័្ទ។
ជាចុងក្រោយតាងនាមអោយ លោក លឹម ឆាយលីន សូមអរគុណយ៉ាងខ្លាំងដល់បងប្អូនទាំងអស់គ្នាដែលចូលរួមសរសេរនូវមាតិការល្អៗ ចូលរួមបញ្ចេញមតិ ចែករំលែកនូវបទពិសោធន៍ ចំនេះដឹង គំនិតច្នៃប្រឌិត ផ្សេងៗ ហើយនឹងជឿជាក់លើសេរីដោយភាពអត់ធ្មត់រង់ចាំនូវដំនើរការវិមជ្ឈការជួញដូរកាក់សេរី។ សេរីចង់ប្រាប់ថា យើងនៅទីនេះដូចគ្រួសារតែមួយ💛។

