អត្ថប្រយោជន៍របស់ប្រេងដូង
មនុស្សជាច្រើននៅជុំវិញខ្ញុំតែងនិយាយថា ការប្រើប្រេងដូងមិនខុសពីជនជាតិខ្មែរឥស្លាម តែអ្នកទាំងនោះភ្លេចគិតពីអត្ថប្រយោជន៍មួយចំនួនដែលប្រេងដូងផ្តល់ដល់មនុស្ស។ ប្រេងដូងវាមានសារធាតុវិតាមីនEជួយបំប៉នស្បែកអោយភ្លឺរលោង និងបំបាត់ស្នាមសង្វា សន្លាក និងផ្លែសាច់ ថែមទាំងជួយ ព្យាបាលសក់ដែលខូច និងផលិតផលជាច្រើនបានយកប្រេងដូងទៅគួបផ្សំធ្វើជាគ្រឿងសំអាងទៀតផង។មិនតែប៉ុណ្ណោះប្រេងដូងថែមទាំងជួយសំរួលដល់បញ្ហាឈឺសន្លាក់បានផងដែរដោយគ្រាន់តែលាបនៅគន្លាក់ៗជើងដៃជាដើម។
វីធីធ្វើ៖
http://i65.tinypic.com/2ykg9le.jpg
ដូងទុុំល្អ រឺស្អុយ មកពូតយកខ្ទិះ អោយអស់ទាំងចុងនិងដើមហើយដាក់វារំងាស់លើខ្ទះរឺឆ្នាំង ដោយបន្ថែមក្រូចសើចជាចំនិតតូចៗ ដើម្បីរក្សាពណ៌ប្រេងដូងនៅតែថ្លាទោះទុកយូរក៏ដោយ។រំងាស់ទាល់តែចេញប្រេងហើយកាកឡើងខ្មៅ សឹមដួសចេញ។


