គំនិតពិចារណា
http://i63.tinypic.com/14sz6fd.jpg
សូមស្រម៉ៃថាអ្នកកំពុងតែដើរក្នុងព្រៃ ហើយអ្នកឃើញឆ្កែមួយ ក្បាលអង្គុយក្បែរដើមឈើមួយដើម។ នៅពេលអ្នកដើរទៅជិតឆ្កែនោះ ភ្លាមនោះឆ្កែក៏ហក់មករកអ្នក ហើយសង្គ្រឺតធ្មេញដាក់អ្នក។ អ្នកប្រាកដជាមានអារម្មណ៍ថាខ្លាច និងខឹងឆ្កែនោះមិនខាន។ ប៉ុន្តែ បន្ទាប់មក អ្នកក៏សង្កេតឃើញថា ឆ្កែនោះមានជើងម្ខាងជាប់អន្ទាក់។ រំពេចនោះ អារម្មណ៍របស់អ្នកក៏ផ្លាស់ប្តូរពីកំហឹងមកជាការព្រួយបារម្ភ៖ អ្នកឃើញទេ ភាពក្រេវក្រោធរបស់ឆ្កែនោះមានប្រភពចេញពីភាពងាយរងគ្រោះ និងការឈឺចាប់។
http://i68.tinypic.com/fcpd86.jpg
ចំពោះមនុស្សយើងក៏ដូចគ្នាដែរ នៅពេលយើងសម្តែងអាកប្បកិរិយាដោយក្តីឈឺចាប់ នោះក៏ដោយសារយើងកំពុងជាប់ក្នុងអន្ទាក់អ្វីម្យ៉ាងមិនខាន។ ដូច្នេះ ប្រសិនបើយើងព្យាយាមសម្លឹងមើលដោយគំនិតប្រកបដោយគតិបណ្ឌិត ចំពោះខ្លួនយើង ក៏ដូចជាចំពោះអ្នកដទៃនោះ យើងនឹងបណ្តុះបានបេះដូងមួយប្រកបដោយក្តីអាណិតអាសូរ និងមេត្តាធម៌ សម្រាប់ខ្លួនអ្នក និងអ្នកដទៃជាក់ជាមិនខាន។

