គំនិតនិងប្រាជ្ញា

S
skymoon
#### តើអ្នកជាមនុស្សមានគំនិត ?រឺ អ្នកជាមនុស្សមានប្រាជ្ញា?តើគំនិត និងប្រាជ្ញាខុសគ្នាដូចម្តេច? វាជាបទពិចារណាដែលលើកវាមកនិយាយនៅទីនេះ #### #### ប្រាជ្ញា #### ![images-3.jpg](https://serey.io/imageupload_data/907d760ff84b50946f5813cc7fe747e2395611ed) ដូចលោកតាក្រុមង៉ុយបាននិយាយថា ៖ > «អ្នកមានប្រាជ្ញាមិនស្មើគំនិត» ពាក្យនេះគឺមានន័យថាអ្នកដែលមានគំនិត គឺប្រៀបដូចនឹងមេឃដែលនៅទីខ្ពស់។ រីឯប្រាជ្ញាគឺហាក់ដូចជាដីដែលនៅទីរាប។ ថ្វីត្បិតមនុស្សខ្លះមានប្រាជ្ញាពិតមែនតែគេក៏អាចជាមនុស្សដែលមានគំនិតខ្លី។ ដូច្នេះតើមនុស្សមានប្រាជ្ញាជាមនុស្សបែបណា?មនុស្សមានប្រាជ្ញាគឺជាមនុស្សដែលរហ័សរហួនទាំងដៃទាំងជើង ឆ្លាតវៃលើវិជ្ជាជីវះនិងជាមនុស្សដែលពូកែរកសីុ។មនុស្សមានប្រាជ្ញាគឺគេអាចដឹងថាធ្វើបែបនេះទៅចំណេញ ធ្វើបែបនោះទៅខាត ធ្វើបែបណាចំណេញច្រើន។ដូច្នេះហើយមនុស្សប្រភេទនេះជាមនុស្សរកចំណូលបានយ៉ាងងាយ ប៉ុន្តែអ្វីដែលគួរកត់សំគាល់គឺមនុស្សប្រភេទនេះ គឺ មិនដឹងពីវិធី ទុកដាក់ និងប្រើប្រាស់ប្រាក់ដែលរកបាននោះអោយមានប្រយោជន៍ឡើយគឺគេចេះត្រឹមតែប្រើសំភារៈទំនើប ថ្លៃៗ ។ភាពខ្ពង់ខ្ពស់បំផុតនៃជីវិត មិនមែនបញ្ចប់ដោយសំភារៈសីុវិល័យនោះទេ។ តែភាពខ្ពង់ខ្ពស់របស់ជីវិតត្រូវបញ្ចប់ដោយ**ឧត្តមភាពនៃគំនិត**។ #### គំនិត #### តែចំពោះមនុស្សដែលមានគំនិតវិញគឺប្រៀបដូចជាមានអាវុធមុខស្រួចដ៏អស្ចារ្យក្នុងការធ្វើចំបាំងជាមួយការរស់នៅ ការស្វែងរកទ្រព្យសម្បត្តិ ផ្ទះសម្បែង កិត្តិយស កេរ្តិ៍ឈ្មោះ អំនាច ចំនេះដឹង ដែលជាឧត្តមភាពសំរាប់ខ្លួន។ តាមពិតទៅមនុស្សមានកត្តាច្រើនណាស់ក្នុងការរកទ្រព្យសម្បត្តិ ព្រោះទ្រព្យសម្បត្តិខាងលើអាចកើតមានបានដោយសារតែសមត្ថភាពរបស់មនុស្សម្នាក់ៗ ។ សរុបមកខុសគ្នាពីអ្នកដែលមានប្រាជ្ញា។អ្នកមានប្រាជ្ញាគឺសំលឹងមើលត្រឹមតែសំភារៈ ទំនើបៗ រស់នៅទាន់សម័យតែប៉ុណ្ណោះដែលសូម្បីតែមនុស្សអាក្រក់ គ្មានគុណធម៌ គ្មានសីលធម៌រស់នៅ ក៏គេអាចបំពេញអោយខ្លូនគេបានដូចគ្នា។ មនុស្សដែលពូកែរកសីុ តែមិនពូកែទុកដាក់ គឺមិនមែនជាមនុស្សដែលមហិមាទេ។ដូច្នេះហើយមនុស្សចូរគប្បីមានទាំងប្រាជ្ញានិងគំនិត ចេះច្នៃប្រឌិត និងស្ថាបនាខ្លួនអោយល្អ។

Comments

ប្រសើរណាស់ប្អូនប្រុស ដែលបានpost អត្ថបទអប់រំនេះ ទុកជាមេរៀន សម្រាប់អ្នកជំនាន់ក្រោយបានយល់ដឹង។
chumsambo
ខ្ញុំស្របដែលថាប្រាជ្ញា(បញ្ញា)សំដៅដល់ភាពវៀងវៃរហ័សរហួនដោះស្រាយ បញ្ហាឬប្រតិកម្មលឿនចំពោះស្ថានភាពមួួយ។ តែបដិសេធចំពោះការឲ្យតំលៃ គំនិតជាងបញ្ញា ឧ. អាលប្រាហាម លីនខិន អាញស្តាញ រូបឺតខ្យូសាគី ឌែលខានឹជី តើពួកគាត់ជាមនុស្សមានគំនិតឬបញ្ញឬទាំងពីរ?
daisysun
Interesting question
bongsina
អគុណបងដែលបានចែករំលែកនូវអត្ថបទដ៍ល្អនេះ