ទស្សនវិជ្ជាធម្មជាតិមនុស្ស

S
skymoon
បញ្ហាធម្មជាតិរបស់មនុស្សមានយូរយារណាស់មកហើយ មានទស្សនៈវិទូដំបូងៗ ជាច្រើនបានផ្ដោតការពិចារណា របស់ខ្លួនលើអាថ៍កំបាំងនៃពិភពរូបនេះ។ ![philosophy.jpg](https://serey.io/imageupload_data/089dc08cfbd37060ef8fe926e434c9ec887a71ab) លោកសូក្រាត លោកប្លាតុង និងលោកអារីស្តូត ក៏ត្រូវបានគេរាប់បញ្ចូលក្នុងការឆ្លុះបញ្ចាំងរបស់ពួកគេ ពីធម្មជាតិរបស់មនុស្សដែរ។ ជាងនេះទៅទៀត ទស្សនៈវិទូនៅមជ្ឈិមសម័យ (ស.វ.ទី៥១៥) ក៏បានផ្តោតធ្ងន់ទៅលើការសិក្សាពីមនុស្សហួសពីបញ្ហានានា នៃពិភពលោកផងដែរ។ #### មនុស្សត្រូវបានកំណត់តាមទស្សនៈវិស័យ ៤ យ៉ាងគឺ៖ #### **១. សមាសភាព** គឺមានទស្សន:ពេញនិយមពីរដែលទាក់ទងទៅដល់ធាតុដែលបង្កើតមនុស្សគឺ៖ ក.ទស្សនៈឯកនិយមបានអះអាងថា៖ > មនុស្សត្រូវបានកើតដោយរូបធាតុឬសារពាង្គកាយហើយគ្មានអ្វីផ្សេងទៀតទេ។ ខ.ទស្សនៈទ្វិកនិយម បានអះអាងថា៖ > មនុស្សត្រូវបានកើតឡើង ដោយធាតុពីរដែលមិនអាចកាត់ផ្ដាច់ពីគ្នាបានទេ គឺរូបធាតុ(រាងកាយ) និងស្មារតីឬព្រលឹង(ជីវិត)។ **២.ប្រភព** តើមនុស្សមានប្រភពមកពីណា? ទ្រឹស្តីពីរដែលផ្ដល់នូវចម្លើយចំពោះសំណួរនេះនោះគឺ: មានទ្រឹស្ដីស្ដីពីប្រភពនៃការវិវត្ត និងពីប្រភពរបស់ព្រះអាទិទេព។ **៣.សារជាតិ** ទាក់ទងនិងសារជាតិ រឺធម្មជាតិជាមូលដ្ឋានត្រូវបានបង្ហាញដោយទស្សនៈផ្សេងៗគឺ៖ **ក.ទស្សនៈវិចារណញ្ញាណនិយម (បង្ហាញពីសកម្មភាពរបស់មនុស្សក្នុងការដឹង)។** **ខ.ទស្សនៈសាសនា (ផ្តោតធ្ងន់ទៅលើធម្មជាតិរបស់មនុស្សមានលក្ខណៈជាព្រះ)។** **គ.ទស្សនៈវិទ្យាសាស្ត្រ (ចាត់ទុកមនុស្សថាជាទម្រង់នៃជីវិតដែលខ្ពស់ជាងគេ)។** **៤.អ្នកវិទ្យាសាស្រ្ត** ទោះបីជាមានលក្ខណៈខុសគ្នាក៏ដោយ អ្នកវិទ្យាសាស្ត្រភាគច្រើន ចាត់ទុកមនុស្សជាផ្នែកមួយ នៃលំដាប់រូបសាស្រ្តរបស់ធម្មជាតិ។ #### ទស្សនៈបុរាណស្ដីពីមនុស្ស #### បញ្ញត្តិកម្មរបស់ទេវវិទូ អំពីមនុស្សថា៖ > កើតដោយព្រះ មានទស្សនៈរបស់ពួកវិចារណញ្ញាណនិយម ឬបញ្ញាវ័ននិយម អំពីមនុស្សដោយទស្សនៈវិទូដំបូងៗ គឺលោកប្លាតុង និងអារីស្តូតយល់ថា៖ ![flat,800x800,075,f.u3.jpg](https://serey.io/imageupload_data/9d0a68c90a772a917a7e5e1e092152f672b21b75) > “មនុស្សគឺជាសត្វ ដែលចេះដឹងមានអារម្មណ៍ មានសកម្មភាពនិងចេះបង្កើតវត្ថុថ្មីៗ”។ #### ទស្សន:ទំនើបស្ដីពីមនុស្ស #### -លោក រូស្សូយល់ថា៖ ![rousseau.jpg](https://serey.io/imageupload_data/8b65848ca637b9b6b1e101eb50ccc014dca5820f) > មនុស្សពីធម្មជាតិ គឺល្អ។ លោករីណីឡេនដឺយល់ថា៖ > មនុស្សកើតឡើងពីបុគ្គលិកលក្ខណៈផ្ទាល់ខ្លូន ចំពោះលក្ខខណ្ឌជាមនុស្ស ដោយខ្លួនឯង។ លោកស៊ីកម៉ានហ្វ្រយជាចិត្តវិទូគួរឱ្យកត់សម្គាល់ជឿថា៖ ![download.jpg](https://serey.io/imageupload_data/297423c3c9854d6d632aaaea90b3dd7172bee139) > សកម្មភាពរបស់មនុស្សត្រូវបានជះឥទ្ធិពល ដោយរចនាសម្ព័ន្ធចិត្តគំនិត និងកម្លាំងជំរុញអញាណ ក៏ដូចជាឥទ្ធិពលបរិស្ថាននៅជុំវិញ ក្នុងអំឡុងភាពជាទារក។ លោកស្ទីនណឺគាត់ជឿថា៖ ![BF-Skinner-e1480008140951.jpg](https://serey.io/imageupload_data/ef685c146a7d99dbad49c936d06ea4e4513b8585) > មនុស្សអាចបង្កើតតាមបំណងប្រាថ្នារបស់ខ្លួន។ សរុបសេចក្តីមក ហ្រ្វាយនិងស្គីនណឺ គាត់គិតថា៖ > មនុស្សគឺជាសត្វ ដែលមានសមត្ថភាពពិសេស សម្រាប់បង្កើតនិងប្រើប្រាស់ឧបករណ៍។ -លោកកាល់ម៉ាក្សបានអះអាងថា៖ ![images.jpg](https://serey.io/imageupload_data/15ebc78c880a157580346937aa8943b4fc73f593) > មនុស្សគឺជាសត្វផលិតកម្មជាចម្បង។ -លោកឆាត់សានដឺពៀកស៍និងជនដេវី គាត់ថា៖ ![john_devey_large.jpg](https://serey.io/imageupload_data/a90c08526546c64675ba1088ac0c3a39b5703038) > ពេលមនុស្សចេះដឹងសច្ចភាព ការខិតខំដំបូង គឺត្រូវនឹកគិតថា សច្ចភាពអាចជាអ្វី។ #### មនុស្សជាភាវៈទំនាក់ទំនង #### លោកទីទុសនិងស្មីតមានប្រសាសន៍ថា៖ > ប្រសិនបើគេរស់នៅ ដាច់ដោយឡែកពីមនុស្សដទៃ គឺគេគ្មានអភិឌ្ឍន៍អ្វីទាំងអស់ សូម្បីតែភាសាក៏ដោយ។ លោកបៀរម៉ែន ក៏ឯកភាពដោយលោកមានប្រសាសន៍ថា៖ > អត្ថិភាពក៏ដូចជាធម្មជាតិរបស់មនុស្សត្រូវជះឥទ្ធិពលដោយទំនាក់ទំនង របស់គេជាមួយមិត្តភក្តិរបស់គេ។ លោកដេវី យល់ថា៖ > “មនុស្សខុសពីសត្វ ដែលស្ថិតក្នុងថ្នាក់ទាបជាង ពីព្រោះមនុស្សចេះថែរក្សាទុកនូវបទពិសោធន៍ អតីតកាល អ្វីដែលបានកើតមានឡើង មកពីអតីតកាលត្រូវបានគេ ធ្វើឱ្យរស់រវើកឡើងវិញ នៅក្នុងការចងចាំរបស់ពួកគេ។ ដូច្នេះតើធម្មជាតិរបស់មនុស្សល្អឬអាក្រក់? #### ទស្សន:ស្តីពីធម្មជាតិរបស់មនុស្សមាន ៣ យ៉ាងគឺ៖ #### **ទស្សន:ទី១ លោកសន្ត អូហ្គូសស្ទីនបានអះអាងថា៖** > មូលដ្ឋានធម្មជាតិមនុស្ស គឺអាក្រក់។ ទស្សនៈនេះ ទទួលការគាំទ្រពីការបង្រៀនរបស់គ្រឹស្តសាសនា ជាពិសេសនៅក្នុងលទ្ធិនៃអំពើបាប។ **ទស្សន:ទី២ លោករូស្សូ បានអះអាងថា៖** > ធម្មជាតិមនុស្សគឺល្អ។ ទស្សន:នេះ ត្រូវបានគេគាំទ្រ និងការពារយ៉ាងខ្លាំងក្លាបំផុត។លោកហឺប៊ឺតស្បិនស័របាននិយាយថា៖ > មាគ៌ានៃការវិវត្ត គឺជាការប្រែប្រួលទៅរកភាពល្អប្រសើរជាង និងទៅតាមបរិស្ថាន។ ទស្សន:ទី៣ បានអះអាងថា៖ > ធម្មជាតិរបស់មនុស្ស គឺអព្យាក្រឹត្យ គឺថាមិនល្អហើយក៏មិនអាក្រក់ដែរ ក៏ប៉ុន្តែប្រកប ដោយសក្ដានុភាពដ៏ធំធេង ចំពោះអំពើល្អនិងអាក្រក់។ #### តើគេអាចផ្លាស់ប្ដូរធម្មជាតិរបស់មនុស្សបានដែរឬទេ? #### ចំលើយគឺថាធម្មជាតិមនុស្សអាចផ្លាស់ប្ដូរបាន។ លោកសាស្ត្រាចារ្យហុគីនលោកនិយាយថា៖ > “ធម្មជាតិរបស់មនុស្សគ្មានអ្វីគួរឱ្យសង្ស័យនោះទេគឺជាជ័រប្លាស្ទិចនៃពិភពមានជីវិត ដែលអាចសម្រេចបានជាទីបំផុត និងការអប់រំបានជាទីបំផុត”។ ករណីមួយចំនួនដូចខាងក្រោមបានផ្តល់នូវគាំទ្រចំពោះទឡ្ហីករណ៍នេះដោយ៖ ១.ការសិក្សាទៅលើក្មេងដែលរស់នៅឯកោពីមនុស្សដទៃទៀត។ ២.មូលដ្ឋាននៃការអប់រំ។ ៣.ការសិក្សាពីប្រវត្តិមនុស្ស។ ៤.ការសិក្សាករណីលើអ្នកប្រព្រឹត្តបទល្មើស។

Comments

daisysun
Very interesting. I like it, @skymoon!
bongsina
វាពិតជាអត្ថបទដ៍ល្អមួយ អគុណដែលបានចែករំលែកបង