យើងជាមនុស្សតែមួយ
http://i63.tinypic.com/dxjxh1.jpg
មនុស្សរស់នៅ ក្នុងសង្គមណាគួចចិត្តប្រាថ្នា ទៅលើលាភយស ធ្វើម៉េចអោយបាន អ្វីៗទាំងនោះទោះជាខូចឈ្មោះ ក៏មិនខ្វាយខ្វល់។ ក្នុងសង្គមនោះ ពិតមិនសុខសាន្តព្រោះចិត្តរុញច្រាន ធ្វើអកុសល រឿងកើតប្លែកៗ វែកគិតមិនយល់ជារឿងអំពល់ខ្វល់មួយសង្គម។

បើចង់បានសុខ សម្រាប់ខ្លួនឯងផុតទុក្ខចម្បែង ទាំងគេទាំងខ្ញុំ គ្រួសាររីករាយ សប្បាយជួបជុំសុខក្នុងសង្គម មូលផ្តុំសាមគ្គី។ ត្រូវសម្លឹងខ្លួន អង្រួនប្រាប់ចិត្តបង្កើនការគិត គ្រប់វិនាទីយើងចង់បានសុខ ផុតទុក្ខញាំញីសព្វសត្វមូលមី ចង់បានដូចគ្នា។

ដូច្នេះវាចា ឬកាយចង់ធ្វើគឺជាអំពើ បែកបាក់សាមគ្គា ខូចប្រយោជន៏ខ្លួន និងខ្មែរគ្រប់គ្នាគួរតែវាងវា កុំប្រព្រឹត្តឡើយ។ តែបើទង្វើ សុខដល់សង្គម ទាំងអ្នកទាំងខ្ញុំ សូមកុំបណ្តោយប្រព្រឹត្តវាទៅ ព្រោះផ្លូវនេះហើយដែលសេរីនាំខ្មែរដល់ត្រើយ សុខសន្តិភាព។


