Serey is utilizing Blockchain technology

តើអ្នកចូលចិត្តការចូលរួមមតិជាសាធារណៈរឺបែបឯកជន?

skymoon

http://i65.tinypic.com/iog8xf.jpg ជាទូទៅអ្វីក៏ដោយតែងមានគុណសម្បត្តិនិងគុណវិបត្តិ។អ្វីដែលសំខាន់គឺត្រូវធ្វើជំរើសមួយដោយផ្អែកទៅតាមកាលៈទេសៈ និងការគិតពិចារណាថាមួយណាមានគុណសម្បត្តិសំរាប់អ្នកនិងមួយណាមានគុណសម្បត្តិជាប្រយោជន៍រួម? ពេលបន្តិចទៀតអ្នកប្រើប្រាស់បណ្តាញសង្គមសេរី ទាំងអស់នឹងមានជំរើសក្នុងការប្រើប្រាស់សេវាកម្មរបស់សេរី ថាតើអ្នកចូលចិត្តការចូលរួមមតិជាសាធារណៈរឺបែបឯកជន?ព្រោះតែបន្តិចទៀតនេះ សេរីនឹងបញ្ចេញកម្មវិធី Serey chat ដើម្បីអោយអ្នកប្រើប្រាស់ទាំងអស់មានភាពរីករាយក្នុងការប្រាស្រ័យទាក់ទងគ្នានៅលើបណ្តាញសង្គមសេរីមួយកំរិតទៀតតាមបែបផ្ទាល់ខ្លួន និងជាក្រុម។សេរីនឹងធ្វើការចេញserey chat ជាពីរដំណាក់កាលផ្សេងៗគ្នា៖ ដំណាក់ទី 1: ការជជែកគ្នាមួយទល់នឹងមួយ និងការបន្ថែមមិត្ត។ ក្នុងដំណាក់កាលទី 2 សេរីនឹងបន្ថែមនូវមុខងារដែលអាចផ្ញើឯកសារ រូបភាព វីដេអូសម្លេង ការបង្កើតក្រុមជជែកជាដើម។ ហើយវាមានទ្រង់ទ្រាយ 2 ផ្សេងគ្នា៖ #### គេហទំព័រ #### #### ទូរស័ព្ទចល័ត #### ហើយសេរីនឹងបន្តការអភិវឌ្ឍន៏លើមុខងារផ្សេងៗជាច្រើន។ អ្នកប្រើប្រាស់នឹងមានក្តីរំភើបចំពោះអនាគតរបស់សេរី។
0.000 SRY$0.00
Global
Global

Comments