តើអ្នកមានក្តីសុបិនទេ?

S
skymoon
![Untitled-1-copy-17.jpg](https://serey.io/imageupload_data/1e61a7235d53b1f91e5dccd77bf4aa8ecc5734f5) តាមពិតទៅមនុស្ស​យើង​ម្នាក់ៗសុទ្ធតែមានក្តីប្រាថ្នា ក្តីសុបិនក្នុងជីវិតហើយតែងតែចង់សំរេចវាអោយចេញជាលទ្ធផល។ក្នុងចំនោមមនុស្សដែលមានក្តីសុបិនគឺមានមនុស្សតិចណាស់ដែលហ៊ានចាប់ផ្តើមនូវក្តីសុបិនរបស់ខ្លួន។ អ្នកខ្លះបានត្រឹមតែគិតតែមិនហ៊ានដើរ។ ចុុះបើមិនដើរផងធ្វើម៉េចដឹងថាផ្លូវនោះបែបណា? តើអ្នកខ្លាច​ការ​ចាប់ផ្តើម​ធ្វើ​តាម​ក្តី​សុបិនរបស់ខ្លួន? រឺអ្នកខ្លាច​ការ​ផ្លាស់​ប្តូរ​ទៅ​វិញ​ទេ?តើអ្នកបាន៖ #### 1. ​ស្មោះត្រង់​ជាមួយ​ខ្លួនឯង ៖ #### តើអ្វីដែលអ្នកកំពុងតែរង់ចាំ? រឺមកពី​អ្នក​​មិន​ទាន់​ប្រាកដ​ចិត្ត​ថាអ្នកមាន​ជំនាញអ្វី?ជំនាញនោះ​មិន​គ្រប់គ្រាន់យកទៅអនុវត្ត មែន​ទេ ? នេះជាបញ្ហា​យ៉ាងប្រាកដដែលបង្ហាញ​ថា អ្នក​មិន​ចូល​ចិត្តការ​ផ្លាស់​ប្តូរ ឬ​នៅ​ចង់នៅប្រើជីវិតដើមរបស់អ្នករហូតក៏ថា​បាន ។ ជារឿយៗ រឿង​ដែល​ធ្វើ​ឲ្យ​មនុស្ស​យើង​មិន​អាច​ចាប់ផ្តើម​ក្តី​សុបិន​របស់​ខ្លួន​បាន គឺ​ការ​ខ្វះ​កម្លាំង​បណ្តាល​ចិត្ត និង​វិន័យ ក្នុងការរុញច្រានអោយមានសន្ទុះ។ ដូចនេះអ្នក​ត្រូវ​ចាប់ផ្តើម​ព្រម​ទទួល​ការពិត​ថា តើអ្វី​ជា​ឧបសគ្គ​រវាង​អ្នក​និង​សុបិន​របស់អ្នក បើ​មិន​ចឹងទេ វា​ក៏​គ្មាន​ថ្ងៃ​ក្លាយជា​ការ​ពិត​បាន​ឡើយ ។ #### 2. ខំ​តាំងចិត្ត ៖ #### មនុស្ស​ភាគច្រើន​មាន​ក្តី​សុបិន ប៉ុន្តែ​ពួកគេទៅ​មិនដែលដល់ ព្រោះ​ពួក​គេ​គ្មាន​ជំហរតាំងចិត្ត​គ្រប់គ្រាន់​ថានឹង​ធ្វើ​ឲ្យ​សម្រេច​ក្តី​សុបិន​នោះ ។ បើ​អ្នកមាន​ក្តី​សុបិន គឺ​ត្រូវ​ផ្តោតអារម្មណ៍ ត្រូវមាឆន្ទះ មិនរួញរា ក្នុងការធ្វើរហូត​ដល់​សុបិន​ក្លាយជា​ការ​ពិត​។ ចូរកុំគិតនូវអ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​មានចិត្តរួញរា ហើយ​ប្តូរមកវិញនូវការរកនឹក​វិធី​ធ្វើយ៉ាងណាដើម្បីដើរ​តាម​សុបិន​ឲ្យបាន​ស៊ីជម្រៅ។ កុំ​ចំណាយពេលវេលា​នៅ​ជាមួយ​អ្វី​ដែល​មិន​មានប្រយោជន៍ពាក់ព័ន្ធនឹង​សុបិន​របស់​អ្នក ព្រោះ​ពេលវេលា​មិនរង់ចាំអ្នកឡើយ។ #### 3. ដាក់​ផែនការ​រៀនសូត្រ និង​ហ្វឹកហាត់ ៖ #### ជំហានដំបូង អ្នកត្រូវគិតថាអ្នក​នឹង​ត្រូវ​រៀនសូត្រ​អ្វីខ្លះ​ដើម្បី​ឈាន​ទៅ​រក​គោលដៅ​បាន​យ៉ាង​មាន​ទំនុកចិត្ត និង​ប្រសិទ្ធភាព?ចូរ​កំណត់ស្វែងរក​ជំនាញ​ផ្សេង​ៗ​ដែលពាក់ពន័្ធនឹងការ​ចង់​អភិវឌ្ឍន៍​ខ្លួនឯង​របស់អ្នក។ ជំហានបន្ទាប់ គឺ​ចាប់ផ្តើម​ដាក់​ផែនការ​កំណត់​ពេលវេលា​សម្រាប់​រៀនសូត្រ។ បើ​អ្នក​មិន​បាន​រៀបគំរោងកំណត់​ពេលវេលា ឬ​ផ្លូវ​ដើរ​ឲ្យ​ច្បាស់​ថា ត្រូវ​រៀនជំនាញ​​អ្វី​ឲ្យ​ជោគជ័យ​នៅពេល​ណា​ទេ អ្នក​នឹង​គ្មាន​សមត្ថភាព និង​ថាមពលរុញច្រាន​គ្រប់គ្រាន់​ដើម្បី​ឈាន​ទៅ​ដល់​គោលដៅ។ ហើយត្រូវ​ចាំ​ទុ​​កថា ការ​រៀនសូត្រ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ដំណើរ​ឆ្ពោះទៅ​មុខ និង​ការ​អភិវឌ្ឍ​ខ្លួន​គ្រប់​ផ្នែក ។ #### 4. ចាប់ផ្តើម​សាកល្បងពីការធ្វើ​រឿង​តូច​ៗ​ជារៀងរាល់ថ្ងៃ ៖ #### អ្នក​ត្រូវ​ចាប់ផ្តើម​ដើរតាមក្តី​សុបិន​ដ៏​ធំធេង​ដោយ​ការសាកល្បង​ធ្វើ​រឿង​តូច​ៗ​រាល់ថ្ងៃ​ជាប្រចាំព្រោះវាជាវិធីមួយដែលជួយឲ្យ​អ្នកឈាន​ទៅ​ជិត​សុបិន​នោះ​ជា​រឿយ​ៗ ។ ជាទូទៅវាគ្មាន​ផ្លូវ​កាត់​ផ្សេង​ក្រៅពី​ការ​អនុវត្ត​ទេ កាន់តែ​ធ្វើ​ គឺ​កាន់តែដឹង កាន់តែស្គាល់ កាន់តែ​ជោគ​ជ័យ​ ។ ហេតុនេះ​ហើយ ចូរ​ធ្វើជាតា​រាងនូវ​អ្វី​ដែល​គួរ​តែធ្វើ​ក្នុង​ថ្ងៃ​នីមួយ​ៗ​។ កុំ​មើល​រំលង​ការ​ធ្វើ​រឿង​តូចតាច ព្រោះ​រឿង​តូច​ៗ​នេះ​ហើយ​ដែល​ជំរុញ​ឲ្យ​អ្នកមាន​ទំនុកចិត្ត​ក្នុង​ការ​ធ្វើ​រឿង​ពិបាក​បានទាំងអស់ ។ ក្តី​សុបិន​របស់​អ្នកមាន​តម្លៃ និង​អត្ថន័យ​ណាស់សំរាប់ជីវិតរបស់អ្នក ដូចនេះហើយសូម​ឈប់រក​លេសយកមកដោះសា​ខ្លួនដោយពាក្យថាខ្លាច ហើយ​ចាប់ផ្តើម​ធ្វើនិងដើរ​តាម​សុបិន​របស់អ្នកយ៉ាង​ច្បាស់លាស់​ទាំង​កម្លាំងចិត្ត និង​កម្លាំងកាយ។ សរុបសេចក្តីមក ចូរឈប់អូសបន្លាយពេលវេលា ហើយរឹុងបឹុងក្លាហាន​ដើរទៅ​រក​សុបិន​ ដោយមិនព្រម​ចុះ​ចាញ់​ភាព​ភ័យ​ខ្លាច​របស់​ខ្លួនឯង ដើម្បី​ឲ្យ​អ្នក​មានជីវិតស្រស់ថ្លាទៅតាមអ្វីដែលអ្នកប្រាថ្នាា ៕

Comments

nick-nick
very good content, I like the way you are wriiting^^
cow-king
thank you for showing detail of motivation and commitment
Life is short so don't waste this and be actived with your life. You earn it☺