រមនីយដ្ឋាន ទឹកឆា
រមនីយដ្ឋានទឹកឆាគឺជាទីកន្លែងកំសាន្តមួយស្ថិតនៅក្នុងស្រុកព្រៃទទឹង ខេត្តកំពង់ចាម ។បើធ្វើដំនើរពីរភ្នំពេញគឺនៅខាងឆ្វេងដៃដោយបត់តាមច្រកផ្លូវផ្សារព្រៃទទឹងជិះប្រហែលជា13km ដល់ភូមិក្រូច ឃុំក្រូចត្រូវបែក ហើយបត់ស្ដាំជិះតាមប្រលាយទឹកប្រហែល 5km បានដល់កន្លែង **ទឹកឆា** ។ នៅទីនោះមានទឹកធ្លាក់សំរាប់អោយភ្ញៀវទេសចរណ៍មុជទឹកកំសាន្តលេង រួមជាមួយកញ្ចុះតូចៗធ្វើសំរាប់អង្គុយញាំអីលេងទៀតផង។ យើងគ្រប់គ្នាគ្រាន់តែដឹងថាទីនោះជាទំនប់ទឹកមួយដែលយកមកធ្វើជារមណីយដ្ឋាន តែយើងមិនដឹងទេថាទីនោះកាលពីដើមគេហៅថា ** គុកព្រះធាតុ រឺ វត្តព្រះធាតុនៅទឹកឆា** នោះទេ។

ដោយផ្អែកលើសិលាចារឹកបានបង្ហាញថា វត្តព្រះធាតុទឹកឆា បានកសាងឡើងតាំងពីឆ្នាំ 947 ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1 ដែលកាលនោះទ្រង់ទទួលប្រោសព្រះរាជទានតាមសេចក្តីក្រាបបង្គំទូលស្នើពីអ្នកប្រាជ្ញម្នាក់ ឈ្មោះ ជង្ឃាល រឺ លក្សិន្រ្ទបណ្ឌិត។ លោកនេះបានរកឃើញដីមួយក្នុងតំបន់ទឹកឆាសព្វថ្ងៃហៅថា **សិទ្ធបុរេ** ។ លោកក៏ទូលសុំព្រះរាជាយកទីនោះធ្វើជាអារាមសំរាប់ធ្វើសក្ការះបូជាចំពោះសាសនាព្រាហ្មណ៍ ព្រះអង្គក៏យល់ព្រម។



