យោបល់ខ្លះៗរបស់ខ្ញុំ

**សំនួរសួរថាបើអ្នកចង់ស្គាល់នរណាម្នាក់អោយកាន់តែច្បាស់ តើត្រូវធ្វើយ៉ាងណា?**
**តើត្រូវចូលអោយជិតម្នាក់នោះទោះលំបាកយ៉ាងណាមែនទេ?**
**តើមូលហេតុអ្វីជំរុញអោយអ្នកចូលទៅជិតម្នាក់នោះ?**
ដូចសេរីអញ្ចឹង តើអ្នកជឿទេថាខ្ញុំចាប់ផ្តើមប្រើសេរី តាំងពីខ្ញុំមិនដឹងថាសេរីជាអ្វី?គេប្រើយ៉ាងណា?តើវាផ្តល់ប្រយោជន៍យ៉ាងណា?ខ្ញុំព្យាយាមប្រើវាព្រោះខ្ញុំជាមនុស្សចូលចិត្តបច្ចេកវិទ្យាថ្មី អ្វីដែលពិបាកគឺធ្វើអោយខ្ញុំកាន់តែចង់ដឹងចង់ចេះពីវាអោយកាន់តែច្បាស់។ ខ្ញុំបានស្រាវជ្រាវសេរីនៅលើ google ហើយវាលោតចេញមកតែ youtube តែប៉ុណ្ណោះ ខ្ញុំក៏រៀនធ្វើតាមវា មុនដំបូងខ្ញុំផុសតែអក្សរ 2 រឺ 3 ម៉ាត់ ព្រោះខ្ញុំមិនដឹងពីវិធីផុសរូបទេ តែក្រោយពេលដឹងខ្ញុំក៏ផុសរូបភាពទោះដឹងថាវិធីផុសនោះវាលំបាកក៏ដោយ។ អ្នកដឹងទេថាហេតុអី?ព្រោះខ្ញុំចង់ដឹងថានៅទីនេះ នៅសេរី មានអ្វីដែលខ្ញុំត្រូវរៀនទៀតទេ? ខ្ញុំកាន់តែប្រើប្រាស់វាពីមួយថ្ងៃទៅមួយថ្ងៃ ហើយខ្ញុំក៏កាន់តែយល់ពីវាបានកាន់តែច្រើនតាមរយៈសួរ និងអាននូវអត្ថបទទាក់ទងជាមួយសេរីដែលបងៗគាត់ផុស ហើយធ្វើការស្រារជ្រាវបន្ថែមដោយខ្លួនឯង។សេរីបានកែប្រែខ្ញុំពីមនុស្សម្នាក់ដែលមិនចូលចិត្តរ៉ាយរ៉ាប់នៅលើfacebook បែរទៅជាskymoonរាល់ថ្ងៃទោះមិនទាន់បានល្អក៏ខ្ញុំពេញចិត្តនូវលទ្ធផលរបស់ខ្ញុំ។
#### អ្នកលេងសេរីភាគច្រើននិយាយថាសេរីរញ៉េរញៃ ពិបាកបើកគណនីតាំងពីដំបូង ពិបាកuploadរូប សេរីមានលក្ខខ័ណ្ឌច្រើនដើម្បីទទួលបានការបោះឆ្នោតគាំទ្រ។ ####
តើអ្នកដឹងទេហេតុអ្វីស្ថាបនិកធ្វើបែបនេះ?
ហេតុអ្វីបានសេរីបង្កើតកម្មវិធីផ្តល់រង្វាន់ដល់អ្នក?
តើអ្នកពិតចង់បានអ្វីដែលស្រួលៗដោយមិនចំណាយរឺដាក់ទុនអ្វីសោះមែនទេ?
តាមពិតទៅវាជាចំនែកជួយគ្នាទៅវិញទៅមក ម្យ៉ាងទៀតស្ថាបនិករបស់សេរីចង់អោយកូនខ្មែរគ្រប់គ្នាចាប់ផ្តើមផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួន ចេះអត់ធ្មត់(ការសរសេរអត្ថបទគឺប្រើការអត់ធ្មត់និងអារម្មណ៍ផ្ចង់លើវាណាស់) ហើយព្យាយាមយល់ពីមជ្ឈដ្ឋានខាងក្រៅ រៀនអាន រៀនកត់នូវអ្វីដែលបានឃើញ ប្រើការចងចាំនិងគំនិតយកមកសរសេរអោយពិភពលោកដឹង និងចេះចូលរួមមតិប្រកបដោយវិជ្ជជីវៈនិងសីលធម៌។
បើសិននិយាយពី ការបង្កើតគណនីវិញ សេរីធ្វើបែបនេះគឺដើម្បីការពារប្រយោជន៍របស់អ្នករាល់គ្នា បើសិនជាគណនីងាយស្រួលបង្កើតនោះ សេរីនឹងមានគណនី hackជាច្រើន។ពេលនោះតើអ្នកនឹងយល់យ៉ាងណាពីសេរី?
ចំពោះ បញ្ហារូបភាពវិញ ចំពោះទូរស័ព្ទមួយចំនួនគឺមានបញ្ហាជាមួយនឹង Chrom brower មិនអាចធ្វើការ upload រូបភាពបាន។ នេះមិនមែនជាបញ្ហារបស់សេរីទេ។ អ្នកអាចធ្វើការupload ដោយប្រើ www.tinypic.com ក្នុងករណីដែលអ្នកនៅតែបន្តប្រើ chrom។ តែបើសិនអ្នកប្រើសេរីលើbrowser ផ្សេងក្រៅពី chromនោះអាច Uploadបាន។ បញ្ជាក់៖ ទូរស័ព្ទមួយចំនួនអាច upload រូបតាមchrom បាន។
ខ្ញុំជាមនុស្សជួបបញ្ហាលំបាកអស់នេះរួចហើយតែខ្ញុំមិនបោះបង់ឡើយ ព្រោះសេរីដូចបានបើកភ្នែកខ្ញុំអោយធំហើយមើលទៅពិភពលោកនាពេលអនាគត។ ខ្ញុំ❤️️សេរី ចុះអ្នកវិញ?

បច្ចេកវិទ្យាគឺត្រូវការរៀនស្រាវជ្រាវពីវិធីប្រើប្រាស់វាអោយបានច្រើន។
សូមព្យាយាមប្រើប្រាស់សេរីអោយមានតម្លៃតាមដែលអាចធ្វើបានព្រោះយើងជាពូជខ្មែរ។

