មនុស្សតែម្នាក់ដែលធ្វើបាបអ្នកបានគឺខ្លួនអ្នក

S
skymoon
http://i64.tinypic.com/f3hqqe.jpg រស់នៅលើលោកនេះ ពិតណាស់គ្មាននរណាម្នាក់ចង់ជួបការលំបាក ការឈឺចាប់ នោះទេ ក៏ប៉ុន្តែយើងគ្រប់គ្នាគឺជៀសមិនផុតពីកម្មនេះឡើយ។ម្យ៉ាងវិញទៀតកម្មនឹងចាំទទួលយើងជានិច្ចបើសិនជាយើងប្រហែសគិតទៅលើផ្លូវអវិជ្ជមាន ធ្វើអវិជ្ជមានដោយប្រការណាមួយ។ ឧទាហរណ៍៖ ប្រសិនអ្នកមានចិត្តកុំគួនសងសឹកលើអ្នកណាម្នាក់ គឺមិនខុសពីដាក់កម្មអោយខ្លួនអ្នក មិនខុសពីជីកអណ្តៅកប់ខ្លួននោះទេ។ ហេតុអីបានដូច្នេះ?ព្រោះកាលដែលអ្នកមានចិត្តហឹង្សាក្នុងខ្លួនវាបានត្រឹឹមតែធ្វើអោយអ្នកមិនរីករាយ ថែមទាំងគ្មាននរណាម្នាក់ចង់នៅក្បែរអ្នកទេ វាកាន់តែធ្វើអោយអ្នកមានភាពឯការហូតដល់ចង់បំផ្លាញជីវិតខ្លួនឯងទៀតផង។សាកល្បងរៀនធ្វើចិត្តស្ងប់មេត្តា យកអំពើល្អឃុំគ្រងលើអំពើបាបរបស់អ្នកដ៏ទៃ ដោយមិនតបតនូវអំពើមិនល្អត្រលប់ទៅវិញ កុំរំលឹកអតីតកាល។ថ្ងៃណាមួយនឹងមានមនុស្សផ្សេងទៀត មើលឃើញទង្វើល្អរបស់អ្នក(វាជាបុណ្យកុសលរបស់អ្នក)។ ហើយត្រូវកត់ចំណាំទុកក្នុងលោកនេះគ្មានអ្វីដែលមិនមានដំណោះស្រាយទេ។រៀនធ្វើចិត្តត្រជាក់ស្វែងរកភាពស្ងប់ក្នុងចិត្តនោះយើងនឹងមើលឃើញដំណោះស្រាយ។ កុំព្យាយាមគេចពីកម្មចំពោះមុខ ទោះអ្នកទៅដល់ទីណា កន្លែងណាក៏ដោយក៏វាតាមអ្នកដែរ បើយើងមិនទទួលស្គាល់ការពិត មិនឆ្លងកម្មនោះដោយខ្លួនយើងទេ។

Comments

leak
សមជាចៅលោកយាយរំផាយផាត់ណាស់ជែជែខ្ញុំ