ឥរិយាបថល្អ

ឥរិយាបថល្អធ្វើឱ្យមានភាពរីករាយជារៀងរាល់ថ្ងៃគឺនៅពេលអ្នកមានឥរិយាបថល្អជាមួយមនុស្សគ្រប់រូបគ្រប់ស្ថានភាពទាំងអស់វាជួយអោយអ្នកកាត់បន្ថយនូវការប៉ះទង្គិចមិនចាំបាច់ជាមួយអ្នកដទៃ។
វាក៏អាចជួយទាក់ទាញការចាប់អារម្មណ៍ផងដែរគឺមនុស្សដែលមានសុជីវធម៌ល្អបង្កើតឱ្យមានចំណាប់អារម្មណ៍ល្អចំពោះខ្លួនឯងលើអ្នកដទៃ។ នៅពេលមនុស្សមានការចាប់អារម្មណ៍លើអាកប្បកិរិយារបស់អ្នក អ្នកនឹងទទួលបានការគោរពបន្ថែមពីអ្នកដទៃ។
រាល់អាកប្បកិរិយាល្អទាក់ទាញមនុស្ស អ្នកអាចទាក់ទាញមិត្តភក្តិនិងទំនាក់ទំនងដែលអ្នកចង់បានប្រសិនបើអ្នកមានអាកប្បកិរិយាល្អនិងគួរសម។ វាជាចំនែកធ្វើឱ្យមនុស្សមានភាពកក់ក្តៅ។ វាធ្វើឱ្យអ្នកដទៃមានអារម្មណ៍ល្អជាមួយអ្នក គឺ អ្នកអាចបង្កើតបានពិភពលោកប្រកបដោយសន្តិភាពមួយដែលពោរពេញទៅដោយការយកចិត្តទុកដាក់ ការគោរព ការកោតសរសើរ និងការអាណិតដល់អ្នកដទៃ។
សុជីវធម៌បង្កើតឱ្យមានការគោរពខ្លួនឯង គឺ កុមារនិងមនុស្សពេញវ័យដែលមានលក្ខណៈសុជីវធម៌ផ្តល់ការគោរពដល់អ្នកដទៃដែលជួយពួកគេកសាងខ្លួនឯងចំពោះខ្លួនផ្ទាល់។ មនុស្សដែលមានការគោរពខ្លួនឯងមានលទ្ធភាពទទួលបានអ្វីដែលពួកគេចង់បាន។ វាអាចជួយសង្គ្រោះជីវិតរបស់អ្នកគឺមនុស្សដែលតែងតែប្រើសុជីវធម៌តែងតែមិនមានគ្រោះថ្នាក់ដល់ជីវិត។

