ការបែងចែកកាក់សេរី
ដូចយើងរាល់គ្នាដឹងហើយថាសេរីជាបណ្តាញសង្គមដែលផ្តល់រង្វាន់ដល់ការផុស ការចុចបោះឆ្នោតគាំទ្រ(upvote) និងការចូលរួមមតិ ខុសពីបណ្តាបណ្តាញសង្គមជាច្រើន។សេរីបានបើកឱកាសដល់អ្នករាល់គ្នាដែលជាអ្នកប្រើប្រាស់សេរីអាចក្លាយជាភាគទុននិករបស់សេរីតាំងពីពេលបើកគណនីដំបូងគឺសេរីបានផ្តល់ចំនួន20កាក់ដល់គ្រប់គ្នាដើម្បីជាទុនក្នុងការផុសចែករំលែកនូវពត៌មាននិងចំនេះដឹងដែលខ្លួនមាន។ ដោយឡែករាល់ការផុសរបស់លោកអ្នកត្រូវរង់ចាំការសងជារង្វាន់រហូតដល់រយៈពេល7ថ្ងៃទើបអាចទទួលយករង្វាន់ជាកាក់សេរីបាន ប៉ុន្តែរាល់រង្វាន់ជាកាក់នោះត្រូវបែងចែកជា 2 ៖
#### ១ អ្នកនិពន្ធ ####
#### ២ អ្នកថែរក្សា ####
http://i68.tinypic.com/2vtcpl1.jpg
ចំពោះរង្វាន់កាក់ដែលបែងចែកដល់អ្នកនិពន្ធគឺជារង្វាន់ជូនដល់ម្ចាស់អត្ថបទដែលបានសរសេរផុស ដូចអ្នកគ្រប់គ្នាបានដឹងរួចមក។
ចំពោះរង្វាន់ដល់អ្នកថែរក្សាជារង្វាន់ផ្តល់ជូនដល់អ្នកដែលចូលរួមបោះឆ្នោតគាំទ្រជាសំលេងរឺចូលរួមបញ្ចេញមតិនៅក្នុងអត្ថបទដែលលោកអ្នកបានផុស។នេះជាយុទ្ធសាស្រ្តមួយដែលសេរីធ្វើឡើងក្នុងគោលបំនងអោយអ្នកប្រើប្រាស់រីករាយក្នុងការបង្កើតទំនាក់ទំនងជាមួយគ្នាដោយការគាំទ្រមតិនិងបញ្ចេញមតិលើអត្ថបទណាមួយ។
ដូចគ្នានេះដែរ លោកអ្នកក៏អាចធ្វើការចុចពិនិត្យចំនួននៃប្រវត្តិរង្វាន់នៃការរក្សា និិងប្រវត្តិរង្វាន់អ្នកនិពន្ធរបស់ខ្លួនដែលលោកអ្នកបានធ្វើការចុចគាំទ្រមតិនិងចូលរួមមតិលើអត្ថបទណាមួយដោយចុចចូលទៅក្នុងកាបូបកាក់សេរីហើយចុចយកពាក្យ«រង្វាន់»ដូចរូបភាពខាងក្រោម៖
http://i64.tinypic.com/2yju99x.jpg
http://i68.tinypic.com/2a8ivrr.jpg
ទាំងអស់នេះសុទ្ធតែជាអត្ថប្រយោជន៍ដែលសេរីផ្តល់ជូនលោកអ្នកដែលបានចូលរួមប្រើប្រាស់សេរី😊 ។
Comments