ផ្កាអ័រគីដេររបស់ខ្ញុុំ

S
skymoon
http://i67.tinypic.com/okwhhv.jpg ប្រវត្តិផ្កានេះវានៅជាមួយខ្ញុំបាន10ឆ្នាំ ហើយ។ កាលពីដំបូងខ្ញុំដាំតែ 2 ផើងតែប៉ុណ្ណោះតែឥលូវនេះខ្ញុំបានបំបែកវាចេញជា 9ផើង។ http://i66.tinypic.com/s63x8i.jpg ខ្ញុំជាមនុស្សចូលចិត្តដាំផ្កាអ័រគីដេ ពីព្រោះងាយស្រួលក្នុងការថែទាំនិងអាយុកាលវានៅបានយូរជាងផ្កាកូលាប(😂អាចនិយាយថាខ្ញុំអត់ជំនាញដាំផ្កាកូលាបក៏បាន)។ ### តើចង់ដឹងវិធីថែទាំផ្កាអ័រគីដេងាយៗពីខ្ញុំទេ? ### http://i66.tinypic.com/2nisakk.jpg ងាយណាស់គ្រាន់តែដាក់ឆ្អឹងមាន់ ឆ្អឹងគោ នៅក្នុងផើងហើយស្រោចទឹក មួយថ្ងៃមួយដងរឺ ពីរដងនឹងទទួលបានលទ្ធផលដោយមិនចាំបាច់ចំនាយទិញថ្នាំជីគីមីមកប្រើប្រាស់ឡើយ។ ហេតុអីខ្ញុំដឹងពីវិធីនេះ? មុនដំបូងមានពូម្នាក់ប្រាប់ខ្ញុំថា ដាំផ្កាហ្នឹងដាក់តែឆ្អឹងទៅ គឺល្អហើយ។ ខ្ញុំមិនបានជឿសំដីគាត់ឡើយ ខ្ញុំសួរគាត់ថា ដាក់ឆ្អឹង ចុះស្រមោចមិនសីុឫសផ្កាអស់ហើយ?គាត់ថាអត់ទេ ស្រមោចកាន់តែរោមផ្កាគឺបានន័យថាឆ្អឹងនោះមានជីវជាតិល្អ។ ខ្ញុំរឹតតែមិនជឿគាត់ ដល់ថ្ងៃមួយនឹកឃើញចង់សាកល្បង ក៏យកឆ្អឹងដែលសល់ពីការញាំយកទៅដាក់ ហើយស្រោចទឹករៀងរាល់ថ្ងៃ ហើយចាំមើលលទ្ធផលចេញមក។ http://i66.tinypic.com/9k7cs0.jpg អ្វីគួរអោយចំលែកចិត្តនោះគឺលទ្ធផលមិនខុសពីពូម្នាក់នោះបានប្រាប់ឡើយ វាបានចេញផ្កា 1មែក 4 រឺ 5ទង ហើយបែកកូនតូចជាខ្នែងអោយទៀត។ ខ្ញុំក៏បំបែកកូន ផ្សាំដាក់ផើងផ្សេងទៀតគ្រាន់តែកាត់មែកទាំងឫសយកទៅដាក់នៅស្រកីដូងផើងផ្សេងទៀត ហើយដាក់ឆ្អឹងសង្កត់ពីលើ វាក៏រស់រាន្តមានជីវិត។ ខ្ញុំសប្បាយចិត្តស្រស់ស្រាយរាល់ពេលព្រឹកដែលងើបឡើងមកឃើញសម្រស់វាស្រស់បំព្រង។ http://i67.tinypic.com/2d1trx3.jpg

Comments

kelly
ឆ្អឹងត្រីបានអត់បង?
kimeang
no more fertilize beside chicken?
socheata
មីងប្រើធ្យូងអត់?
jokerswild
I have bought 4 orchidees recently. I put them on the wall in front of the house. Their flowers are so nice.
Nice flower ! 🌹🌹🌹