ការស្គាល់ខ្លួនឯងគឺជាអាទិភាពដំបូងរបស់អ្នក!
តើអ្នកអាចកំណត់គោលដៅជីវិតពិតប្រាកដនិងទទួលជោគជ័យក្នុងការទំនាក់ទំនងបានដោយរបៀបណាប្រសិនបើអ្នកមិនដឹងថាអ្នកជានរណាឬអ្វីដែលអ្នកចង់បាន? អ្នកពិតជាមិនអាចធ្វើបានទេបើសិនជាអ្នកមិនកំនត់វា។

នៅពេលដែលយើងមិនដឹងថាយើងកំពុងស្ថិតនៅត្រង់ចំនុចណានោះវាពិតជាពិបាកក្នុងការកំណត់គោលដៅដែលទទួលបានការលើកទឹកចិត្តនិងរៀបចំកំណត់នូវដំណើរការល្អបំផុត។ មុននឹងយើងអាចធ្វើអ្វីៗទាំងនេះបានយើងត្រូវតែស្គាល់ថាយើងជាអ្នកណា។
### ដើម្បីស្គាល់ខ្លួនអ្នក: ###
1.ត្រូវដឹងអំពីភាពខ្លាំង ភាពទន់ខ្សោយ ការចូលចិត្តនិងការមិនចូលចិត្តរបស់អ្នក។
2.សង្កេតនិងដឹងអំពីអារម្មណ៍ប្រតិកម្មនិងការឆ្លើយតបរបស់អ្នកចំពោះអ្វីដែលកំពុងកើតឡើងនៅជុំវិញអ្នក។
3.ក្លាយជាអ្នកយល់ដឹងពីរបៀបដែលអារម្មណ៍ម៉ួម៉ៅហើយអារម្មណ៍ទាំងនេះប៉ះពាល់អារម្មណ៍របស់អ្នកយ៉ាងណា។
4.ពិនិត្យមើលថាតើអ្នកធ្វើអន្តរកម្មជាមួយអ្នកដទៃយ៉ាងណា។
5.សង្កេតមើលថាតើបរិស្ថានរបស់អ្នកប៉ះពាល់ដល់អ្នកយ៉ាងណា។

