ឯកា
http://i66.tinypic.com/2v3m3c3.jpg
មនុស្សយើងក្រៅពីភាពរឹងមាំនិងជំនឿចិត្តលើខ្លួនឯង ភាពក្លាហាន ក៏នៅមានកត្តាសំខាន់មួយទៀតដែរគឺការទទួលស្គាល់ភាពឯកា។តាមពិតពាក្យនេះស្តាប់ទៅវាធ្វើអោយយើងមានអារម្មណ៍អានិតខ្លួនឯងរឺ យើងជាជនដែលត្រូវគេអានិត។ប៉ុន្តែបើយើងត្រលប់ការគិតរបស់យើងឡើងវិញពាក្យនេះគឺដូចជាបង្គោលដែលអោយយើងចេះធ្វើអ្វីដោយខ្លួនឯងមុននឹងស្វែងរកជំនួយពីអ្នកផ្សេង។កុំអន់ចិត្តទោះបីមានឬគ្មានអ្នកដែលគេដឹង គឹលឺគេយល់ពីអារម្មណ៍ការឈឺចាប់ដែលយើងបានឆ្លងកាត់កន្លងមកក្តី។អ្វីដែលយើងត្រូវចេះគឺការលួងលោម មើលថែព្យាបាលស្នាមរបួសខ្លួនឯងដោយខ្លួនឯង។ ពាក្យឯកាវាដូចកណ្តោចកណ្តែងតែម្នាក់ឯងសំរាប់មនុស្សម្នាក់ៗតែការពិតទៅ អ្នកដឹងទេ?ពាក្យនេះគឺដូចជាស្ពានអោយយើងកាន់តែជិតដិតទៅកាន់ខ្លួនឯងទៅវិញទេ។ព្រោះភាពឯកា គឺជាការស្វែងយល់ពីខ្លួនឯងបានយ៉ាងប្រត្យក្សថាខ្លួនរឹងមាំប៉ុណ្ណា ។

