កាតព្វកិច្ចរបស់មនុស្ស

S
skymoon
នៅក្នុងលោកនេះមានការងារខ្លះ យើងធ្វើក៏បាន មិនធ្វើក៏បានបើសិនការងារនោះមិនសំខាន់រឺមិនចាំបាច់ ដូចជាការងារសីុផឹក ដើរលេង។ទោះយើងមិនបានធ្វើវាក៏វាគ្មានបញ្ហាចោទដែរ។ តែផ្ទុយទៅវិញកិច្ចការសិក្សាគឺយើងត្រូវតែធ្វើជាចាំបាច់ ព្រោះជាកិច្ចការដែលមានប្រយោជន៍ក្រៃលែង។ ឧត្តមភាពរបស់ជីវិតយើងគឺអាស្រ័យលើការសិក្សានេះយ៉ាងខ្លាំង។ចំនេះដឹងរបស់យើងបានមកពីការសិក្សាមានច្រើនប៉ុណ្ណា ភាពប្រសើរខ្ពង់ខ្ពស់របស់យើងគឺរឹតតែលើសចំនេះដឹងដែលយើងមានរាប់ពាន់ដង។ សូម្បីខ្លួនយើង ក៏ធ្លាប់បានឃើញអ្នកកាន់តំណែងធំក្នុងលោកក៏ព្រោះ មកពីលោកជាអ្នកមានចំនេះដឹងច្រើនទើបធ្វើអោយខ្លួនលោកត្រូវពិភពលោកផ្តល់តំលៃអោយខ្ពស់ ហើយថែមទាំងចរិកឈ្មោះលោកទុកក្នុងទំព័រសៀវភៅ ប្រវត្តិសាស្រ្តពិភពលោកទៀតផង ។ ហើយក្នុងចំនោមបុគ្គលទាំងនោះ គឺ មានព្រះចៅអធិរាជប្រទេសបារាំង**ណាប៉ូឡេអុង**ជាដើម។ ![170px-Napoleon_-_2.jpg](https://serey.io/imageupload_data/cb451650583653e49dbe55446575edd62ee7939c) ពិតណាស់ដូចយើងដឹងចឹងថា លោកក្រៅពីពូកែធ្វើចំបាំងសង្រ្គាម និងខ្លាំងខាងរៀបយុទ្ធសាស្រ្តក្បួនទ័ព្ទ វាយដណ្តើមសត្រូវយកជ័យជំនះ លោកនៅពូកែខាងអក្សរសាស្រ្តថែមទៀតផង។នេះគឺជាចំនុចចំបងដែលធ្វើអោយលោកមានកិត្តិស័ព្ទរន្ទឺ និងឈានដល់តំនែងកំពូលគឺ **ព្រះចៅអធិរាជប្រទេសបារាំង** ទោះបីជាយើង កើតមកអាចទទួលបានការសិក្សាខ្ពង់ខ្ពស់អាចកាន់តំណែងធំក្នុងប្រទេសរឺក្នុងលោក មានមាសប្រាក់មហាសាល ជាមនុស្សដែលអ្នកដទៃគោរពកោតខ្លាច អំនាចរបស់ខ្លួនក៏ដោយ យ៉ាងណាគប្បីប្រតិបត្តិនូវកាតព្វកិច្ចចាំបាច់បំផុតដែលយើងត្រូវធ្វើចំពោះលោកពុកអ្នកម៉ែ ព្រោះមិនត្រឹមអោយយើងកាន់តំណែងធំក្នុងលោកប៉ុណ្ណោះទេ ថែមទាំងធ្វើអោយយើងមានក្តីសុខក្នុងចិត្ត មានន័យ មានតំលៃ និងខ្លឹមសារក្នុងការរស់នៅ។ ទោះយើងកាន់តំណែងធំ មិនមែនមានន័យថា មានក្តីសុខនិងក្តីសប្បាយគ្រប់ពេលទេ។ ក្នុងពេលខ្លះការងារធំនោះនាំទុក្ខដល់យើង។តាមផ្លូវព្រះពុទ្ធ បានអប់រំយើងថា៖ > « បុគ្គលរូបណាបានធ្វើគុណតបមាតាបិតា ដោយអំពើល្អទាំឡាយ ដោយកាយវាចារចិត្ត បុគ្គលរូបនោះមិនត្រឹមតែឧត្តុងឧត្តមចំពោះខ្លួនផ្ទាល់ក្នុងបច្ចុប្បន្នជាតិនេះទេ សូម្បីតែស្លាប់ទៅចាករូបកាយជាមនុស្សនេះ តែងរមែងបានទៅកើតជាទេវត្តាក្នុងឋានសួគ៌លោក។

Comments