វិធីធ្វើក្តិបកំពីងរាជត្រាំ

S
skymoon
http://i63.tinypic.com/ngofwx.jpg តើអ្នកទាំងអស់គ្នាដែលញាំវារឺអត់? ខ្ញុំជឿថាអ្នកភ្នំពេញពិតជាស្គាល់វាហើយក៏ឧស្សាហ៍ញាំវាដែរបើសិនជាអ្នក នោះចូលចិត្ត😄តំលៃវាក៏ថ្លៃគួរសមដែរ ព្រោះវាឋិតនៅក្នុងចង្កោមម្ជូរទីក្រុង។ ចំពោះអ្នកដែលចូលចិត្តញាំវាតើចង់ចេះវិធីធ្វើវាដែរទេ? ថ្ងៃនេះខ្ញុំចង់បង្ហាញពីរូបមន្តធ្វើវា ដែលខ្ញុំខំរិះរកវិធីធ្វើដើម្បីដូចរបស់គេលក់។ បើអ្នកដែលធ្លាប់សាកល្បងធ្វើមិនបានសំរេច ប្រាកដជាចង់ដឹងថា វិធីធ្វើយ៉ាងណា😆 តែទាស់ត្រង់ថា ពិបាករកក្តិបកំពីងរាជបន្តិច😓 តះ តះ វិធីធ្វើមានដូចតទៅ ៖ មុនដំបូងយើងត្រូវលាយទឹកអំបិល 1 ចានដែកតូច ចំនួន 2 ស្លាបព្រាបាយ បន្ទាប់មកចិត្តសំបកកាពីងរាជ ហើយបោះចូលត្រាំក្នុងទឹកអំបិលដែលបានលាយនោះ រួចហើយប្រលេះគ្រាប់តូចៗល្អិតចេញពីសាច់កាពីងរាជដើម្បីអោយអស់ជ័រ បន្ទាប់មកច្របាច់អំបិលម្តងទៀត ហើយលាងទឹកចេញ។ ក្រោយមកដាំទឹកស្ករ លាយអំបិលបន្តិច ភ្លក់មើលរសជាតិទៅតាមការចូលចិត្តហើយ ដាំអោយពុះហើយទុកចោលរហូតនៅកំដៅតិចៗទើបចាក់ចូលក្នុងកំពីងរាជ។ បើឧស្សាហ៍ហើយមានពេលគួរសាកល្បងធ្វើញាំុខ្លួនឯង ព្រោះធានាសុវត្តិភាព និងអនាម័យជាងការទិញរបស់គេលក់។

Comments

sreypoch
សុំញាំផងបង