ប្រវិត្ត វត្តវាំងចាស់

S
វត្ត​វាំងចាស់​ជា​អតីត​ព្រះ​បរមរាជវាំងសារពើយុត្តិ​ដែល​ជា​ព្រះ​រាជនិវេសនដ្ឋាន​សម័យ​ឧត្តុង្គ។ ហើយ​វត្ត​នេះ កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះ​បាទ​សម្តេច​ហរិរក្សរាមាឥស្សរាធិបតី​ព្រះ​អង្គឌួង (នៅគ.ស. 1840 ដល់ គ.ស. 1859)។ យោង​តាម​ឯកសារ រាជ​ពង្សាវតារ​ជាសាស្រ្តា​ស្លឹក​រឹត​នៅ​វត្ត​កោកកាក វត្ត​វាំង​ចាស់​ត្រូវ​បាន​កសាង​ដំណាល​គ្នា​នឹង វត្ត​ព្រះ​ពុទ្ធ​សេយ្យាសន៍ វត្ត​គ្រាំងពន្លៃ វត្ត​ព្រះ​វិហារសំណ វត្ត​សាលា​គូ និង វត្ត​វិហារ​ខ្ពស់ ដែល​សុទ្ធ​សឹងតែស្ថិត​នៅ​ក្នុង បរិវេណ​រាជធានី ក្រុង​ឧតុង្គ​មាន​ជ័យ។ ចំពោះ​មូល​ហេតុ​ដែល​វត្ត​នេះ​មាន​ឈ្មោះ​ជា​ផ្លូវ​ការថា វត្ត​ហរិរក្សរាជិនី ពី​ព្រោះដំបូង​ឡើយ ព្រះ​បរមកោដ្ឋ​បាន​ថ្វាយ​ទី​តាំង​ព្រះ​បរមរាជវាំង​ចាស់​នេះ​ឱ្យទៅ​ ព្រះ​វររាជិនី​ដែល​ជា​ព្រះ​មាតា​របស់​ព្រះ​អង្គ គង់ប្រថាប់ ពេល​ដែល​ព្រះ​អង្គ​ត្រូវ​យាង​ទៅ​គង់​នៅ​ព្រះ​បរមរាជវាំងចតុ​មុខ​វិញ។ សព្វថ្ងៃវត្តវាំងចាស់​កំពុងទាក់ទាញអ្នកទេសចរ ជាពិសេសនៅក្នុងរដូវកាលបុណ្យជាតិធំៗ មានអ្នកទេសចរមកលេងកម្សាន្ត និងមកធ្វើបុណ្យទានយ៉ាងច្រើនកុះករ.អត្ថបទ សិត ប៊ុនថេង។

Comments