រមណីដ្ឋាន អន្លង់ផ្សោតកាំពី

S
រមណីយដ្ឋានអន្លង់ផ្សោតកាំពី ៖ ជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅចំចម្ងាយ១៥គ.ម តាមផ្លូវខេត្តលេខ៣៧៧ ខាងជើងទីរួមខេត្ត មានទីតាំងស្ថិតនៅភូមិកាំពី ឃុំសំបុក ស្រុក ចិត្របុរី ខេត្តក្រចេះ។   អន្លង់ផ្សោតកាំពីជាអន្លង់មួយធំជាង គេក្នុងចំណោម អន្លង់ ទាំង ៥កន្លែងនៅក្នុងខេត្តក្រចេះ ដែលនៅទីនោះមានផ្សោតប្រ​មាណជាង ៣៩-៤០ក្បាល រស់នៅ​រមណីយដ្ឋានអន្លង់ផ្សោតកាំពីត្រូវបានបង្កើតឡើងនៅចុង ឆ្នាំ១៩៩៩។

Comments